ក្រោយងូតទឹកសម្អាតខ្លួនរួច គ្នាយើងមួយចំនួនច្បាស់ជាប្រើផលិតផលលាបបំបាត់ក្លិនក្លៀកហើយ មុននឹងរៀបចំខ្លួនចេញទៅធ្វើការ ឬទៅរៀន បើមិនដូច្នោះទេ នៅមិនស្រណុកខ្លួនឡើយ។ ទាក់ទងនឹងផលិតផលលាបក្លៀកនេះ មានការលើកឡើងមួយថា ធាតុផ្សំ Antiperspirant មានក្នុងផលិតផលលាបក្លៀក អាចបង្កឲ្យអ្នកប្រើ ពិសេសស្រីៗ កើតជំងឺមហារីកសុដន់។ តើការលើកឡើងនេះពិត ឬមិនពិត?
កម្មវិធីពិនិត្យគ្រោះថ្នាក់សរសៃឈាមអនឡាញ ចុចត្រង់នេះ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការស្រាវជ្រាវមួយចំនួននៅអំឡុងឆ្នាំ ២០០០ បានសន្និដ្ឋានថា សារធាតុ Aluminum ដែលមាននៅក្នុងAntiperspirant អាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់។ ការសិក្សានោះអះអាងថា សារធាតុ Aluminum រកឃើញក្នុងកោសិកាមហារីកក្បែរក្លៀក គឺជាលទ្ធផលនៃការប្រើប្រាស់ Antiperspirantច្រើន។
អ្នកវិទ្យាសាស្ត្រនាពេលបច្ចុប្បន្ននេះ បានជំទាស់ថា វាមិនទំនងទេថា សារធាតុ Antiperspirant ជ្រាបចូលទៅជាលិកាសុដន់ និងបង្កជាជំងឺមហារីកនោះ ព្រោះរន្ធញើសរបស់យើងមិនមែនចំហអាចឲ្យសារជាតិពុលជ្រាបចូលទៅក្នុងខ្លួនយើងបានងាយៗទេ។ រន្ធញើសក៏អាចការពារយើងពីសារធាតុគីមីពីខាងក្រៅបានផងដែរ។
យ៉ាងណាមិញ ការប្រើសារធាតុ Alumni ក្នុងបរិមាណច្រើនពិតជាអាចបង្កគ្រោះថ្នាក់បានក៏ពិតមែន ប៉ុន្តែ Alumni ដែលមានក្នុង Antiperspirant ក្នុងផលិតផលលាបក្លៀកមានកម្រិតតិចតួចប៉ុណ្ណោះ និងត្រូវបានចាត់ទុកថាមានសុវត្ថិភាពដោយ អាជ្ញាធរចំណីអាហារ និងឱសថ អាមេរិក FDA។
ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ មានការសិក្សាមួយចំនួនបានស្រាវជ្រាវពីទំនាក់ទំនងសារធាតុ Antiperspirant មានក្នុងផលិតផលលាបក្លៀក និងបញ្ហាសុខភាពធ្ងន់ធ្ងរដូចជា មហារីកសុដន់ ជំងឺវង្វេងវង្វាន់ ជាដើម តែការសិក្សាទាំងនោះមិនបានបង្ហាញលទ្ធផលជាក់លាក់នោះទេ។ ហេតុនេះហើយ ត្រូវការការសិក្សាស្រាវជ្រាវបន្ថែមពីទំនាក់ទំនងរវាងសារធាតុ Antiperspirant និងជំងឺមហារីកសុដន់ ដើម្បីកំណត់ថាអាចបង្កជាជំងឺមហារីកបានមែន ឬក៏អត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]