កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២៤ ខែកញ្ញាក្រុម BTS បានវិលត្រឡប់មកប្រទេសកូរ៉េខាងត្បូងវិញដោយសុវត្ថិភាពបន្ទាប់ពីបានចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនិងចូលរួមក្នុងភារកិច្ចរបស់ពួកគេក្នុងនាមជាបេសកជនប្រធានាធិបតីពិសេសនៅទីក្រុងញូវយ៉ក។
Kim Taehyung ហៅកាត់ថា V បានក្លាយជាប្រធានដ៏ក្តៅគគុកនៃការចាប់អារម្មណ៍ជាខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយ និង បណ្តាញសង្គម នៅពេលការមកដល់របស់ក្រុម BTS។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានោះ ក្នុងចំណោមអ្នកយកព័ត៌មាន បានស្រែកពោរពេញដោយក្តីរំភើបថា 'Taehyung-ah' អាចត្រូវបានគេលឺនៅពេល BTS ចូលមកដល់អាកាសយានដ្ឋាន។
ការបង្ហាញមុខរបស់ Taehyung បណ្តាលឱ្យមានចំណងជើងធំៗ នៅលើបណ្តាញសង្គម ដូចជា 'ការវិលត្រឡប់របស់ស្តេច' និងរឿងជាច្រើនទៀតអំពីរូបសង្ហានិងស្ទីលម៉ូដសម្លៀកបំពាក់របស់លោកផងដែរ។
អ្វីដែលពិសេសគេចាប់អារម្មណ៍ខ្លាំងមែនទែននោះ គឺកាបូបស្ពាយប្រ៊ែនរបស់លោក មានតម្លៃដល់ទៅ ៥០,០០០ ដុល្លារអាមេរិក។ ក្នុងនោះ ហ្វេននាំគ្នាចាប់អារម្មណ៍ទៅលើ កាបូប ម៉ាកDelvaux អាវសម៉ាក Marni និងមួកម៉ាក Hermes ដែលសុទ្ធតែស្ថិតនៅក្នុងតម្លៃកប់ក្តោងតែម្តង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]