រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូន ប្រាកដជាបានស្គាល់ហើយតារាសម្តែងស្រីស៊ិចស៊ី សេង សួណា ជីវិតធ្លាប់តែភ្លឺចែងចាំងដូចភ្លើង តែនាពេលនេះ តារាសម្តែងស្រី រូបនេះ បានធ្លាប់ខ្លួនឈឺរួមរឹតដោយជំងឺប្រចាំកាយ ថែមទាំងពេលនេះ នាងបានឆ្លងមេរោគកូវីដ១៩ ថែមទៀត។ នេះបើតាមបញ្ជាក់របស់តារារូបនេះផ្ទាល់នៅលើបណ្តាញសង្គម។
ហើយថ្មីៗនេះ តារាស្រីរូបនេះ មានទាំងជំងឺប្រចាំកាយ ហើយត្រូវមកឆ្លងកូវីដ១៩ ដូចជាទុក្ខជាន់ទុក្ខទៀត នាងក៏កំពុងមានបញ្ហាជីវភាពខ្វះខាតទៀតផង ហើយនាងក៏បានដង្ហើយសុំជំនួយពីសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានចិត្តសណ្តោសប្រណីអាណិតដល់នាងកំពុងមានទុក្ខបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមបើតាមសំណេរបស់ សេង សូណា បានសរសេររៀបរាប់ដូច្នេះថា៖
បើតាមការរៀបរាប់របស់នាង តារាស្រីរូបនេះ មានជំងឺច្រើនមុខ មានទាំងលើសឈាម ទឹកនោមប្រៃ ខ្សោយបេះដូង ឡើងខ្លាញ់ឡើងអាស៊ីត ហើយថែមទាំងពេលនេះ រូបនាង មកឆ្លងជំងឺកំណាចកូវីដ១៩ ថែមទៀត។
ក្នុងនោះដែរ ក្រោយពីឃើញបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គម ភ្ញាក់ផ្អើលជាខ្លាំង ហើយថែមទាំងបានផ្ញើរសារបង្ហាញក្តីអាណិត និង លើកទឹកចិត្តដល់រូបនាងផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]