បន្ទាយមានជ័យ៖ នាពេលថ្មីៗនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យបានជម្លៀសពលរដ្ឋនៅតំបន់ប្រឈមទឹកជំនន់ជាង២០០គ្រួសារទៅទីទួលសុវត្ថិភាព និងកំពុងត្រៀមជម្លៀសពលរដ្ឋដែលរងគ្រោះបន្តទៀត។

ដោយឡែក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រី្ត អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ត្រីពាក់ព័ន្ធបាន ចុះពិនិត្យមើលស្ថានភាពទឹកក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ខណៈដែលជំនន់ទឹកភ្លៀង គួបផ្សំនឹងទឹកជំនន់ធ្លាក់មកពីប្រទេសថៃដែលបានធ្វើឱ្យខេត្តបន្ទាយមានជ័យ ពិសេសក្រុងស្រុក តាមបន្ទាត់ព្រំដែន ប្រឈមនឹងទឹកជំនន់ ក្នុងនោះស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ក៏កំពុងប្រឈមនិងទឹកជំនន់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្តម គន់ គីម មានប្រសាសន៍លើកឡើងថា គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយគ្រប់ថ្នាក់ តាំងពីថ្នាក់ជាតិរហូតដល់ ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានធ្វើសកម្មភាពយ៉ាងល្អ ហើយទាំងកងកម្លាំងប្រដាប់អាវុធ ទាំងកងកម្លាំងរុករក របស់គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានត្រៀមរួចជាស្រេចអស់ហើយ ទាំងសម្ភាសជួយសង្គ្រោះ ទាំងស្បៀងអារហារ។

យ៉ាងណាមិញ ឯកឧត្តមក៏បានបញ្ជាក់ថា អាជ្ញាធរក៏បានជូនដំណឹងរួលរាល់ហេីយដែរដល់បងប្អូនដែលរស់នៅតំបន់ប្រឈមនិងទឹកជំនន់នេះ ឲ្យមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឲ្យបានរួចជាស្រេច ក្នុងនោះដែរអាជ្ញាធរក៏បានជម្លៀសពលរដ្ឋប្រមាណជាង២០០គ្រួសាររួចហើយដែរទៅរកទីទួលសុវត្ថិភាព ដែលអាជ្ញាធរបានរៀបចំ ដោយបានដោះស្រាយជាស្បៀងជូនពួកគាត់ផងដែរ ហើយអាជ្ញាធរខេត្ត ក៏នឹងកំពុងត្រៀមជម្លៀសពលរដ្ឋដែលរងគ្រោះបន្តទៀត ទៅទីទួលសុវត្ថិភាព៕

សូមចូលទស្សនារូបភាពខាងក្រោម៖

  ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ​និងក្រុមការងារ
  ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ​និងក្រុមការងារ
  ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ​និងក្រុមការងារ
ទិដ្ឋភាពទឹកឡើងខ្លាំង
ទិដ្ឋភាពទឹកឡើងខ្លាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]