ថៃ៖ តារាសម្ដែង Min Pechaya បច្ចុប្បន្ននាងនៅតែបន្តការងារសិល្បៈ បើទោះបីនាងកើតក្នុងត្រកូលអភិជន មានទ្រព្យសម្បត្តិស្តុកស្តម។ ម្យ៉ាងវិញទៀត ពីមួយឆ្នាំទៅមួយឆ្នាំ តារាស្រីរាងតូចច្រឡឹងរូបនេះ តែងតែទទួលបានប្រជាប្រិយភាពខ្លាំងពីហ្វេន ដោយសារនាងមានទេពកោសល្យ និងសមត្ថភាពសិល្បៈ ព្រមទាំងរូបសម្រស់ស្អាតរបស់នាងផងនោះ។
លើសពីនេះទៅទៀត គេអាចនិយាយបានថានាង Min Pechaya ជាសិល្បករិនីមួយរូបដែលជាកូនស្រីរបស់អ្នកជំនួញដ៏ធំប្រចាំប្រទេសថៃ ដែលឪពុករបស់នាងគឺជាម្ចាស់អាជីវកម្មអចលនទ្រព្យ ធ្វើគម្រោងសាងសង់ផ្ទះ ព្រមទាំងអ្នកចែកចាយផ្គត់ផ្គង់សម្ភារៈសំណង់ធំជាងគេទៅក្នុងខេត្ត Khon Kaenផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើងាកទៅមើលទំនាក់ទំនងតារារូបនេះនឹងគ្រួសារ ឃើញថានាងមានភាពស្និទ្ធស្នាលជាមួយប៉ាម៉ាក់ខ្លាំងតែម្ដង។ ជាពិសេស ថ្មីៗនេះ Min Pechaya បាននាំប៉ានិងម៉ាក់នាងទៅលំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធនៅស្រុកស្រែ ប្រើជីវិតយ៉ាងសាមញ្ញធម្មតា មើលទៅរីករាយខ្លាំង ទោះបច្ចុប្បន្នគ្រួសារតារារូបនេះមានឈ្មោះជាត្រកូលអភិជនលំដាប់ប្រទេស មានប្រាក់វ៉ូល់លានដុល្លារក៏ដពិតមែន៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]