រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមរយៈសារពិសេសមួយជូនប្រជាជាតិកម្ពុជា ដោយបានចេញមកសុំការយោគយល់ពីបងប្អូនជនរួមជាតិ ចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យប្រពៃណីរបស់ជាតិខ្មែរ។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការរក្សាអាយុជីវិតឱ្យបាន គឺជារឿងដ៏សំខាន់បំផុត ហើយការរក្សាជីវិតបាន នឹងមិនខ្វះពេលវេលាសម្រាប់ធ្វើបុណ្យទាននោះឡើយ។

តាមរយៈសារសំឡេងពិសេសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាហានិភ័យខ្ពស់ណាស់ ប្រសិនបើបន្តមានការជួបជុំប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌបន្តទៅទៀត ខណៈអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានកើនឡើងដល់ជាង ១០ម៉ឺននាក់ និងអ្នកស្លាប់មានរហូតដល់ជាង ២ពាន់នាក់។ មិនតែប៉ុណ្ណោះមេរោគបំប្លែងដែលតា កំពុងរាតត្បាតកាន់តែខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា បើមិនផ្អាកកម្មវិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌទេ នឹងធ្វើឱ្យមហន្តរាយដល់សុខភាពសាធារណៈ និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាក់ជាមិនខាន ខណៈដែលការកាន់បិណ្ឌរយៈពេលពីរថ្ងៃកន្លងទៅ នៅតាមទីអារាមជាច្រើនបានរកឃើញការផ្ទុះឡើងនូវជំងឺកូវីដ១៩ គួរឱ្យកត់សម្គាល់នោះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងនាមជាមេដឹកនាំមួយរូប សម្តេចមិនអាចឈរឱបដៃមើលភាពមហន្តរាយដល់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា៖

សម្តេចតេជោ ហ៊ុន សែន

ទន្ទឹមនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្តេចពិតជាចង់ធ្វើបុណ្យធ្វើទាន តែបើពិធីនេះធ្វើឱ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋមិនអាចធ្វើទៅបាននោះឡើយ។ សម្តេចតេជោ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការរក្សាជីវិតឱ្យបាន គឺជារឿងដ៏ចាំបាច់បំផុត បើរក្សាជីវិតបានមិនខ្វះពេលធ្វើបុណ្យទាននោះឡើយ។

សម្តេចតេជោ បន្តទៀតថា៖

សម្តេចតេជោ ហ៊ុន សែន

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋខ្មែរនឹងមានការយោគយល់ចំពោះការសម្រេចចិត្តដ៏លំបាកនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]