រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារពិសេសជូនបងប្អូនជូនរួមជាតិកម្ពុជា ក្នុងនោះ​ សម្តេចតេជោ បានបញ្ជាក់ថា លោកបានអនុញាតិឱ្យក្រសួងអប់រំ បើកមហាវិទ្យាល័យទាំងរដ្ឋ និងឯកជន ឡើងវិញហើយ។

ការប្រកាសអនុញាតិឱ្យក្រសួងអប់រំ យុវជន និងកីឡា បើកដំណើរការសិក្សាថ្នាក់មហាវិទ្យាល័យ និងសាកលវិទ្យាលល័យឡើងវិញនេះ ត្រូវបានបញ្ជាក់យ៉ាងពីសម្តេចតេជោ តាមរយៈសារសំឡេងពិសេសនៅទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណា សម្តេចបានអនុញាតិឱ្យមហាវិទ្យាល័យទាំងរដ្ឋ និងឯកជន បើកដំណើរឡើងវិញក៏ពិតមែន ប៉ុន្តែ ពិធីភ្ជុំបិណ្ឌ គឺត្រូវបានសម្រេចឱ្យផ្អាក ចាប់ពីបិណ្ឌទី០៤ ដល់ថ្ងៃភ្ជុំបិណ្ឌ។ ការសម្រេចបែបនេះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ធ្វើឡើង ក្រោយពីមានការផ្ទុះការឆ្លងមេរោគកូវីដ១៩ នៅក្នុងវត្តមួយចំនួន នៅក្នុងរាជធានីភ្នំពេញ និង ណាមួយដើម្បីចូលរួមទប់ស្កាត់ការចម្លងនៅតាមសហគមន៍វត្តអារាម ទាំងនៅបណ្តាខេត្ត និងរាជធានីភ្នំពេញ នៅទូទាំងប្រទេសកម្ពុជា។

បើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ការដែលប្រកាសឱ្យផ្អាកបុណ្យភ្ជុំបិណ្ឌបែបនេះ គឺជាការសម្រេចចិត្តដ៏លំបាកមួយ ក្នុងនាមសម្តេចជាថ្នាក់មួយរូប ព្រោះថា សម្តេចក៏ចង់ធ្វើបុណ្យធ្វើទានជួបជុំបងប្អូនដែរ តែសម្តេចមិនអាចអោបដៃឈរមើលការឆ្លង និងឈានដល់ការស្លាប់របស់ប្រជាជន ដោយសារការធ្វេសប្រហែសនោះទេ។

ទន្ទឹមនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ដូច្នេះថា ការរក្សាអាយុជីវិតឱ្យបាន គឺជារឿងដ៏សំខាន់បំផុត ហើយការរក្សាជីវិតបាន នឹងមិនខ្វះពេលវេលាសម្រាប់ធ្វើបុណ្យទាននោះទេ៕

សម្តេចតេជោ ហ៊ុន សែន 
សម្តេចតេជោ ហ៊ុន សែន 
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]