ភ្នំពេញ៖ តារាសម្ដែងស្រីសាច់សខ្ចី ចែ ឡេង ចាប់តាំងឈានជើងចូលសិល្បៈមកទល់ពេលនេះនាងទទួលបានគាំទ្រច្រើនពីមហាជន។ មិនតែប៉ុណ្ណោះ តារារស្រីរូបនេះ តែងតែបង្ហាញវត្តមានថតនៅក្នុង្ខែភាពយន្តល្បីៗជាច្រើនគួរឲ្យកត់សម្គាល់។ ក្រៅពីថតរឿង គេក៏ឃើញតារារូបនេះទទួលថតស្ពតផ្សាយពាណិជកជកម្មផលិតផលជាច្រើន រហូតធ្វើឲ្យមហាជនស្គាល់នាងច្រើនជាងមុនផងដែរ។

ពិតណាស់ មូលហេតុដែលធ្វើឲ្យតារាសម្ដែងរូបនេះមានឈ្មោះល្បីល្បាញ ក៏ដោយសារនាងសមត្ថភាព និងរូបសម្ផស្សស្រស់ស្អាតពីធម្មជាតិ។ ក្នុងនោះដែរ បើក្រឡេកមើលជីវិតឯកជនវិញ ឃើញថានាងប្រើជីវិតយ៉ាងហ៊ឺហារ យ៉ាងរីករាយតែម្ដង។ ម្យ៉ាងវិញទៀត ថ្មីៗនេះគេដឹងផងដែរថា តារារូបនេះកំពុងមានទំនាក់ទំនងជាមួយបុរសក្រៅសិល្បៈម្នាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បន្ទាប់ពីមានទំនាក់ទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍អស់ជាច្រើនឆ្នាំ ក្នុងថ្ងៃនេះ ចែ ឡេង បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា ខណៈនាងបានដឹងដៃគូស្នេហ៍ចូលរោងការ។ តួយ៉ាង បើទោះបីតារាស្រីរូបនេះ រៀបការធ្វើឡើងស្ងាត់ៗបែបសាមញ្ញមានតែគ្រួសារទាំងសងខាង និងមិត្តភក្ដិជិតស្និទ្ធប៉ុន្មាននាក់ តែមើលទៅពិតជាមានភាពសប្បាយយរីករាយខ្លាំង។

លើសពីនេះទៅទៀត រូបភាពដែលផុសក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់សិល្បការិនីរូបនេះ ត្រូវបានបង្ហោះដោយអ្នកនាង ភិន សុដាលីស ក្រោយអ្នកគាំទ្របានឃើញហើយ ពួកគេបានចូលទៅcomment អបអរសាទរ ជូនពរដល់ថ្ងៃរៀបការ ចែ ឡេង គ្រប់ៗគ្នាតែម្ដង៕

សូមទស្សនារូបភាបខាងក្រោម៖

ចែ ឡេង
ចែ ឡេង
ចែ ឡេង
រូបភាពរៀបការ ចែ ឡេង
រូបភាពរៀបការ ចែ ឡេង
រូបភាពរៀបការ ចែ ឡេង
រូបភាពរៀបការ ចែ ឡេង
រូបភាពរៀបការ ចែ ឡេង
រូបភាពរៀបការ ចែ ឡេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]