ភ្នំពេញ៖ បើរំឮកដល់បទចម្រៀងមួយបទ មានចំណងជើងថា «លោកពូ» នៅក្នុងរឿង «កុមារី ២៥ឆ្នាំ» ដែលល្បីខ្លាំងកាលអំឡុងឆ្នាំ ២០១២ ប្រិយភាពច្បាស់ជាស្គាល់ម្ចាស់បទ ជាកុមារាមានចរិតក្រម៉ិចក្រមើមគួរឲ្យក្នាញ់ម្នាក់ នោះគឺតារាចម្រៀងវ័យក្មេងលោក ម៉ុង​ ម៉ានុត ដែលមហាជនក៏ដូចជាហ្វេនៗភាគច្រើន ស្គាល់ថាត្រូវជាប្អូនប្រុសបង្កើតរបស់តារាចម្រៀង ម៉ានិត

ម៉ុង​ ម៉ានុត និងបងប្រុស ម៉ុង ម៉ានិត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ពេលវេលាក៏កន្លងទៅច្រើនឆ្នាំ បន្ទាប់ពីធ្លាប់ល្បីតាំងពីក្មេងតាមរយៈបទចម្រៀងមួយបទនោះមក  ពេលនេះ ម៉ានុត ក៏មានវ័យធំពេញរូបពេញរាង ពេញកំលោះស្ដូក មើលទៅសង្ហាទាក់ទាញចិត្តហ្វេនៗមិនធម្មតាឡើយ ជាពិសេសនោះ មុខមាត់របស់គេ ក៏ស្ទើរតែដូចបងប្រុសបេះបិទ មើលសឹងតែច្រឡំគ្នាតែម្ដង។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ តារាប្រុសដែលមានឈាមជ័រជាអ្នកសិល្បៈស្រាប់រូបនេះ ក៏ចាប់ផ្ដើមច្រៀងឡើងវិញ។ ដោយប៉ុន្មានខែមុន គេក៏បានបញ្ចេញបទច្រៀងទោលផ្ទាល់ខ្លួនមួយបទ ហើយក៏ទទួលបានការគាំទ្រច្រើន ទាំងបទចម្រៀង និងស្នាដៃនិពន្ធប្រលោមលោក ពោលគឺមានអ្នកចូលចិត្តច្រើនមិនចាញ់បងប្រុសលោក ម៉ានិត ប៉ុន្មាននោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

ម៉ុង​ ម៉ានុត
ម៉ុង​ ម៉ានុត
ម៉ុង​ ម៉ានុត
ម៉ុង​ ម៉ានុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]