កំពង់ស្ពឺ: យោងតាមសេចក្តីជូនដំណឹងលេខ ១៥/២១ស.ណ.ន រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសេចក្តីណែនាំ ដោយសូមដាក់ចេញនូវវិធានការណែនាំមួយចំនួនដូចខាងក្រោម៖

- ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- អភិបាល នៃគណៈអភិបាលក្រុង ស្រុក ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការដែលមាន ការពាក់ព័ន្ធទាំងអស់ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានាប្រគេនដល់

- ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានាដែលស្ថិតក្នុងដែលសមត្ថកិច្ចរបស់ខ្លួន រក្សាការឈប់សម្រាករយៈពេល ៣ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវបានកំណត់ដោយ អនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្តីពីប្រតិទិនឈប់សម្រាក ការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១

- ផ្អែកតាមស្ថានភាពជាក់ស្តែង ក្នុងកិច្ចប្រតិបត្តិការនេះត្រូវធានាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ សុខាភិបាល វិធានការ ៣ការពារ ៣កុំ និងវិធានការរដ្ឋបាលដែលបានដាក់ចេញជាធរមាន។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

សេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]