មណ្ឌលគិរី: ថ្មីៗនេះ យោងតាមសម្រង់ព័ត៌មានរបស់ CNC បានបង្ហាញថា ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលមានឈ្មោះថា រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត (Renaissance Minerals Cambodia Ltd) បានចម្រាញ់រ៉ែមាសបានចំនួន ៤៦ដុំ ដែលស្មើនឹងប្រមាណ ៥២២គីឡូក្រាម ក្រោយដំណើរការបានរយៈពេល ៣ខែ បើគិតចាប់តាំងពីថ្ងៃទី ២១ខែមិថុនា ឆ្នាំ ២០២១។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពលនៅថ្ងៃនេះ។

សូមរំលឹកផងដែលថា រោងចក្រនេះ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ស្ថិតនៅក្នុងតំបន់អូរខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២១ខែមិថុនា ឆ្នាំ ២០២១កន្លងទៅ ហើយជាមួយគ្នានោះក្រុមហ៊ុននេះ ក៏បានស្លចម្រាញ់រ៉ែមាស ចាក់ដុំមាស និងបោះត្រាសម្គាល់លើដុំមាស (Gold Dore) ទី១របស់ខ្លួនផងដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ÷

ប្រភពដកស្រង់ព័ត៌មាន: CNC Cambodia

ខេត្តមណ្ឌលគិរី
រោងចក្រចាក់ពុម្ពរួច
អាជីវកម្មរ៉ែមាសនៅមណ្ឌលគិរី
ដុំមាស(គំរូ)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]