ភ្នំពេញ៖ ប្រិយមិត្តនិយមតាមដានលេងបណ្ដាញសង្គម ច្បាស់ជាបានដឹង និងបានឃើញពីទំនាក់ទំនងប្ដីប្រពន្ធតារាចម្រៀងលោក កែវ វាសនា។ ដោយតារាប្រុសរូបនេះ និងភរិយា តែងតែបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគុនាជារឿយៗផងដែរ។ ពិតណាស់ បើទោះបីតារាចម្រឥងរូបនេះរៀបការច្រើនឆ្នាំ ថែមទាំងមានកូនពីរនាក់រួច តែចំណងអាពាហ៍ពិពាហ៍រវាងលោកនិងភរិយាពិតជារឹងមាំគួរឲ្យច្រណែន។
ម្យ៉ាងវិញទៀត គេតែងតែឃើញលោក កែវ វាសនា តែងតែផ្ដល់ពេលវេលាគ្រប់គ្រាន់នៅជាមួយភរិយានិងកូនប្រុសស្រី ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយគ្នា។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមផ្ទុះការចាបើអារម្មណ៍លើជីវិតប្ដីប្រពន្ធតារារូបនេះគ្រប់គ្នា ខណៈតារាចម្រៀងរូបនេះ និងភរិយាបង្ហោះរូបម្ដងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង គ្រប់គ្នាបានដឹងរួចមកហើយថា ភរិយាលោក កែវ វាសនា មិនមែនជាអ្នកសិល្បៈ តែថ្មីៗនេះតារារូបនេះ បាននាំភរិយាខ្លួនចូលថតបទចម្រៀងប្រពៃណីទាក់ទងបុណ្យភ្ជុំ។ ក្នុនោះដែរ បើទោះមិនមែនជាអ្នកសិល្បៈ អាជីព តែភរិយាតារារូបនេះ បានបង្ហាញឲ្យមហាជនឃើញថា នាងធ្វើបានយ៉ាងល្អមិនចាញ់តារាអាជីពឡើយ។ ដោយបទដែលលោកលើកឡើងមកបកស្រាយជាប្រភេទចម្រៀងមរតកដើមមានចំណងជើងថា «អូនទៅភ្ជុំវត្តណា» ក្រោយតារារូបនេះបកស្រាយបទចម្រៀងមួយបទនេះរួច ស្ដាប់ទៅពិតជាពីរោះរណ្ដំខ្លាំងតែម្ដង៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]