រាជធានីភ្នំពេញ៖ យោងតាមសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងជូនជនរួមជាតិខ្មែរ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ បានបញ្ជាក់ថា ពលរដ្ឋនៅតែអាចដើរកំសាន្តក្នុងពិធីបុណ្យភ្ជុំធំខាងមុខរយះពេលបីថ្ងៃដដែល។ ក្នុងនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តអោយពលរដ្ឋ ធ្វើដំណើរកម្សាន្តនៅតាមតំបន់ទេសចរធម្មជាតិ ទេសចរសហគមន៍នានា ដើម្បីពលរដ្ឋអាចស្គាល់នូវរមណីយដ្ឋាន នៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន។
ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងមានពេលវេលាច្រើនណាស់ដើម្បីធ្វើបុណ្យនៅក្រោយពេលបញ្ចប់ទៅនៃវាលបី គឺវាលនៃការឆ្លងរាលដាលជំងឺខូវិដ ១៩។ សម្តេចតេជោលើកឡើងបន្តទៀតថា ទំនួញប្រែតពេលភ្ជុំ ពិតជាធ្វើអោយយើង ចង់ទៅវត្ត តែបើទៅវត្តដើម្បីនាំនូវការចម្លងកូវីដ១៩ គឺមិនមែនជាជម្រើសល្អនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្តេចតេជោ បានមានប្រសាសន៍ទៀតថា មិនមែនមានតែវត្តចំពុះក្អែក នាគវន្ត និងវត្តឧណ្ណាលោមនោះទេ សូម្បីវត្តដទៃទៀត ក៍មានអ្នកកើតកូវីដ ១៩ ដែរ ហើយនេះ គិតត្រឹមបិណ្ឌ៤ផង ណាមួយកូវីដ១៩ វាយលុកលើមនុស្សចាស់ ហើយអ្នកទៅវត្តភាគច្រើនគឺជាមនុស្សចាស់ ត្រង់ចំណុចនេះហើយដែលសម្តេចត្រូវតែបារម្ភនិងចាត់វិធានការយ៉ាងប្រញ៉ាប់បំផុត។
ជាមួយគ្នានេះ សម្តេចតេជោ បញ្ជាក់ថា សម្តេចពិតជាព្រឺក្បាលយ៉ាងខ្លាំង ក្រោយទទួលបានលទ្ធផលនៃការរកឃើញសំណាកនៅតាមវត្ត គឺរកឃើញពាក់កណ្តាលដែលមានវិជ្ជមានកូវីដ១៩ នេះគ្រាន់តែសំណាកតាមវត្តនៅភ្នំពេញ ហើយនេះមិនទាន់យកសំណាកទៅតាមវត្តតាមបណ្តារខេត្តនោះទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]