រាជធានីភ្នំពេញ ៖​ ជា តារាមូដែល និងជាបវរកញ្ញាម្នាក់នោះ កញ្ញា រឿន ណាត តែងធ្វើឲ្យហ្វេនៗ កាន់តែចាប់អារម្មណ៍ខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងឈុតដែលប្លែកភ្នែក និងស្រស់ស្អាត អមជាមួយនឹងស្ទាយ៍ប្រចាំខ្លួនទៀត រូបនាង កាន់តែជាទី ទាក់ភ្នែករបស់មហាជន។

ជាមួយគ្នានេះ កញ្ញា រឿន ណាត មិននិយមស្ទាយ៍ណាមួយជាប្រចាំខ្លួនឡើយ ដោយភាគច្រើន មហាជនតែងឃើញរូបនាង ធ្លាប់តុបតែងគ្រប់ស្ទាយ៍គ្រប់រសជាតិ មានទាំងប្រពៃណីបុរាណ មានទាំងស៊ិចស៊ី មានទាំំងរមទម្យបែបសុភាពនារី ដែលធ្វើឲ្យរូបនាង កាន់តែជាទីគាប់ចិត្តរបស់អ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ថ្មីៗនេះ រូបនាងបានធ្វើឲ្យហ្វេនៗ កាន់តែចាប់អារម្មណ៍ខ្លួនខ្លាំងឡើង ក្នុងឈុតមួយនេះ មើលមួយភ្លែត មហាជនប្រហោងពោះតែម្តង ព្រោះស្មានតែស៊ិចស៊ីដល់ថ្នាក់ គ្មានសូម្បីតែឈុតហែលទឹក ការពិតជា ឈុតប៊ីគីនី តែគ្រាន់តែ មានពណ៌ដូចសាច់ ហើយតុបតែងទាក់ភ្នែកជាងគេ ត្រង់មានច្រវ៉ាក់ទឹកមាស ដែលធ្វើឲ្យ រូបនាង កាន់តែស្អាត សូម្បីតែតារាខ្មែរដូចគ្នា ក៏លាន់មាត់ដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា រឿន ណាត
  កញ្ញា រឿន ណាត
  កញ្ញា រឿន ណាត
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រឿន ណាត