ហុងកុង៖ ថ្មីៗនេះ កាលពីថ្ងៃទី ២៤ ខែកញ្ញា តារាសម្ដែងជើងចាស់ Rosamund Kwan បានរៀបចំពិធីខួបកំណើតខ្លួនឯងគម្រប់ ៥៩ ឆ្នាំ ជាមួយនឹងមិត្តភក្តិជិតស្និទ្ធ ដែលតារាស្រីរូបនេះ ក៏បានបង្ហាញពីសុភមង្គលរបស់ខ្លួន នៅលើបណ្តាញសង្គម ព្រមទាំងបានអរគុណមិត្តៗដែលបានមកកំដរក្នុងថ្ងៃពិសេសនេះ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារាស្រី Rosamund Kwan បានតុបតែងខ្លួនដោយស្លៀកពាក់រ៉ូបពណ៌បៃតងស្រស់ ពោរពេញទៅដោយភាពស្រស់ស្អាត និងក្មេងជាងវ័យ ដែលជារឿងមួយដ៏នឹកស្មានមិនដល់ ព្រោះបើប្រៀបធៀបទៅនឹងអាយុពិតរបស់នាងវិញ សម្រស់របស់តារាស្រីរូបនេះពិតជាមានភាពខុសគ្នាខ្លាំង និងត្រូវបានទស្សនិកជនជាច្រើនកោតសរសើរ ថែមទៀងផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អាចនិយាយថា នៅអាយុ ៥៩ ឆ្នាំនេះ តារាស្រី Rosamund Kwan កាន់តែមានភាពសម្បូរបែបនៅក្នុងជីវិតរស់នៅជាមួយនឹងភាពនៅលីវរបស់នាង ហើយបន្ទាប់ពីជួបប្រទះនូវចំណងអាពាហ៍ពិពាហ៍បែកបាក់ជាច្រើនដង ហើយបច្ចុប្បន្ននេះ នាងមិនដែលស្រឡាញ់អ្នកណាទៀតឡើយ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម 

 Rosamund Kwan
 Rosamund Kwan
 Rosamund Kwan
 Rosamund Kwan ក្នុងវ័យ ៥៩ ឆ្នាំ
 Rosamund Kwan ក្នុងវ័យ ៥៩ ឆ្នាំ
 Rosamund Kwan ក្នុងវ័យ ៥៩ ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]