បរទេស៖ ស្ថាបនិកក្រុមហ៊ុន SpaceX លោក Elon Musk និងតារាចម្រៀងវ័យ ៣៣ ឆ្នាំ Grimes បានទម្លាយប្រាប់ថា អ្នកទាំងពីបានដើរដល់ផ្លូវបំបែកហើយ ប៉ុន្តែពួកគេនៅតែរក្សាទំនាក់ទំនងល្អ និងបន្តមើលថែកូនប្រុសអាយុមួយឆ្នាំរបស់ពួកគេដែលមានឈ្មោះថា X Æ A-Xii Musk

ជាមួយប្រភពស្និទ្ធរបស់លោក Elon Musk បានបញ្ជាក់នៅលើ Pagesix បានលើកឡើងថា ពួកគេរស់នៅបែកគ្នា ប៉ុន្តែនៅតែស្រលាញ់គ្នា ជួបគ្នាញឹកញាប់ និងស្និទ្ធស្នាលដូចធម្មតា Elon ការងាររបស់គេភាគច្រើននៅ SpaceX និង Tesla ដូច្នេះគេភាគច្រើនរស់នៅរដ្ឋតិចសាស់ ឬទៅក្រៅប្រទេស ជាក់ស្តែង​ការងាររបស់ Grimes  គឺនៅ Los ឥឡូវនេះនាងនៅជាមួយកូនរបស់ទាំងពីរ ដើម្បីមើលថែទារកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រឡប់ទៅវិញ Elon Musk និង Grimes បានណាត់ជួបគ្នាជាសាធារណៈនៅខែឧសភាឆ្នាំ ២០១៨ ក្នុងអំឡុងពេលព្រឹត្តិការណ៍ Met Gala កាលពីឆ្នាំ ៣ឆ្នាំមុន។ ថៅកែ Tesla បានលង់ស្នេហ៍ នឹងតារាចម្រៀងវ័យក្មេងរូបនេះភ្លាមៗតែម្តង រហូតទទួលបានចំណងដៃ កូនប្រុសអាយុ ១ឆ្នាំ រហូតដល់ពួកគេបានប្រកាសថាចែកផ្លូវគ្នា៕

ប្រភព៖ Pagesix

សូមទស្សនារូបភាពខាងក្រោម៖

Elon Musk និង Grimes
Elon Musk និង Grimes
Elon Musk និង Grimes

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]