កូរ៉េខាងត្បូង៖ ដោយសារតែមានរូបសម្រស់ស្រស់ស្អាត រាងកាយសិចស៊ី ព្រមទាំងមានទេពកោសល្យថែមទៀត បានធ្វើឲ្យតារាស្រី Park Min Young ក្លាយជាតារាសម្តែងឈានមុខគេមួយរូបនៅវិស័យសិល្បៈ។

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីអស់រយៈពេលច្រើនឆ្នាំមកនេះនៅក្នុងអាជីពរបស់ខ្លួន តារាស្រីរូបនេះ នៅតែអាចរក្សាបាននូវភាពស្រស់ស្អាត ដែលទាញយកចំណាប់អារម្មណ៍ទស្សនិកជនជាច្រើន ខណៈដែលពួកគេបានពោលពាក្យសរសើរមិនដាច់ពីមាត់ នៅក្នុងស៊េរីរូបភាពថ្មីចុងក្រោយដែលកំពុងតែនិយាយលើកឡើងអំពីស្ថានភាពសម្រស់បច្ចប្បន្នរបស់នាង ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ ខាងក្រុមហ៊ុនគ្រប់គ្រង ក៏បានបញ្ចេញនូវរូបថតជាច្រើនសន្លឹក មានរស្មីភ្លឺចែងចាំងរបស់ Park Min Young បង្ហាញពីរូបសម្រស់ដ៏ទាក់ទាញនិងរូបរាងស្លីមតូចច្រឡឹង នៅអាយុ ៣៥ ឆ្នាំ ដែលអាចប្រៀបបានដូចជានៅក្នុងវ័យ ២០ ឆ្នាំរបស់នាង ថែមទៀតផង។ ជាពិសេស នៅក្នុងរូបភាពដែលបានបង្ហាញពីស្មា និងរាងកាយស្ដើងរបស់នាង ក៏បានធ្វើឲ្យអ្នកគ្រប់គ្នាកាន់តែភ្ញាក់ផ្អើល ជាមួយនឹងមុខសម៉ត់រលោង និងមានស្នាមញញឹមដ៏បរិសុទ្ធ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Park Min Young
Park Min Young
Park Min Young
Park Min Young
Park Min Young
Park Min Young
Park Min Young
Park Min Young

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]