ហ្វីលីពីន៖ កាលពីថ្ងៃទី ២៥ ខែកញ្ញា គ្រួសារដ៏ស្រស់ស្អាតបំផុតនៅក្នុងប្រទេសហ្វីលីពីន អ្នកនាង Marian Rivera បានទៅវិស្សមកាលជាមួយគ្នាយ៉ាងរីករាយនៅឆ្នេរសមុទ្រ។ជាមួយគ្នានេះ នៅលើទំព័រផ្ទាល់ខ្លួនរបស់តារាសម្តែងស្រីវ័យ ៣៧ ឆ្នាំរូបនេះ បានចែករំលែកនូវគ្រាដ៏សប្បាយរីករាយជាច្រើនជាមួយកូនប្រុសស្រីពីរនាក់គឺ Zia និង Sixto ។
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះ តារាស្រីរូបនេះ ថែមទាំងបង្ហាញពីសកម្មភាពយ៉ាងស្និទ្ធស្នាលជាទីបំផុត ព្រមជាមួយនឹងកាយវិការ អោបថើបកូនស្រីប្រុសរបស់ខ្លួន យ៉ាងផ្អែមល្ហែម និងពោរពេញដោយក្ដីស្រលាញ់រវាងម្ដាយនិងកូន ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ តារាស្រីរូបនេះ បានធ្វើឲ្យមហាជនទទួលស្គាល់ថាជាស្រ្ដី ដែលមានសម្រស់ស្រស់ស្អាតជាងគេ ប្រចាំប្រទេសហ្វីលីពីនថែមទៀតផង។ ម៉្យាងវិញទៀត បើទោះបីជាអ្នកនាងមានកូន២ហើយក្តី ក៏Marian Rivera នៅតែលេចធ្លោនិងមានប្រជាប្រិយភាពខ្លាំងមិនចាញ់ពេលមុនដដែល។
ជាមួយគ្នានេះ គេក៏សង្គេតឃើញថាកូនស្រីច្បង Zia ថ្វីត្បិតតែនាងមានអាយុទើបតែ ៦ ឆ្នាំក៏ដោយតែកុមារីរូបនេះមានសម្រស់ស្រស់ស្អាត ដែលអាយុកាន់តែច្រើននាងមើលទៅដូចជាម្តាយរបស់នាងជាខ្លាំង ក្នុងនោះប្អូនប្រុស Sixto របស់នាងក៏មានរូបរាងសម្រស់ស្រស់សង្ហាមិនចាញ់បងស្រីប៉ុន្មានទេ ដោយបានមកពីធម្មជាតិដែលជារបស់ម្តាយឪពុកគេផ្តល់ឲ្យ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]