បរទេស៖ អាចនិយាយបានថា តារាចម្រៀងស្រី Selema Gomez គឺជាបុគ្គលមានភាពឯកជនម្នាក់ ដែលកម្រនឹងចែករំលែកអំពីគ្រួសាររបស់នាង នៅលើបណ្តាញសង្គម ដូច្នេះហើយ ទើបមិនសូវមានមនុស្សច្រើនទេដែលដឹងថា នាងមានប្អូនស្រី ២ នាក់ទៀត ដែលម្នាក់គឺជាប្អូនស្រីម្ដាយជាមួយ និងម្នាក់ទៀតគឺជាប្ងូនស្រីឪពុកជាមួយ។  

ដោយឡែក កាលពីថ្មីៗនេះ Selena ស្រាប់តែបានបង្ហោះរូបថតមួយសន្លឹកជាមួយប្អូនស្រីរបស់នាងម្នាក់ ឈ្មោះ Gracie Elliot Teefey ដែលមានអាយុ ៨ ឆ្នាំ នៅលើ Instagram ផ្ទាល់ខ្លួន ដោយនៅក្នុងរូបថតនោះ ប្អូនស្រីតូចរបស់នាងរូបនេះ កាន់បងស្រីនៅក្នុងដៃយ៉ាងស្និទ្ធស្នាល ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងគ្នាដែរ Gracie Elliot Teefey ដែលជាត្រូវជាប្អូនស្រីម្ដាយតែមួយរបស់ Selena បានក្លាយជាការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ដោយសារតែរូបរាងស្អាត និងស្នាមញញឹមដ៏គួរឱ្យស្រឡាញ់ មិនចាញ់តារាម៉ូដែលទេ មិនត្រឹមតែប៉ុណ្ណោះ រូបថតដ៏កម្ររបស់តារាស្រីរូបនេះព្រមជាមួយនឹងប្អូនស្រីរបស់ខ្លួន ក៏ទទួលបានពីការចូលចិត្តចំនួនជាង ៣ លាននាក់ និងមានមតិយោបល់រាប់ពាន់ ដែលបានសរសើរពីការមើលឃើញដ៏ល្អរបស់បងប្អូនស្រីទាំងពីររូបនេះ ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Selena Gomez 
Selena Gomez 
Selena Gomez និង ប្អូនស្រី
Selena Gomez និង ប្អូនស្រី
Selena Gomez និង ប្អូនស្រី
Selena Gomez និង ប្អូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]