ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនប្រាកដជាបានដឹង ពីសមត្ថភាពរបស់ព្រះនាងម្ចាស់ នរោត្តម ជេនណា ហើយថា ព្រះនាងមានវ័យក្មេងបែបនេះ តែការងារក្នុងសិល្បៈជាច្រើនមិនថារាំច្រៀង ឬក៏សម្តែងទ្រង់ធ្វើបានយ៉ាងគួរឲ្យសរសើរ។
យ៉ាងណាមិញបើក្រឡេកទៅមើលការតុបតែងខ្លួនរបស់ទ្រង់វិញ ឃើញថារាល់ការតុបតែងខ្លួនសឹងតែគ្រប់កម្មវិធី ពិតជាស្រស់ស្អាតខ្លាំងជាមួយនឹងការច្នៃម៉ូតសម្លៀកបំពាក់ជាច្រើន ប្លែកភ្នែកគួរឲ្យសរសើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងកាលពីពេលថ្មីៗនេះ ព្រះនាងតូច បានធ្វើឲ្យអ្នកគាំទ្រជាច្រើនកោតសរសើរកាន់តែខ្លាំងឡើង ក្រោយទ្រង់បាន គ្រងនូវឈុតសម្លៀកបំពាក់បែបប្រពៃណី១ឈុតដើម្បីអបអរឱកាសបុណ្យភ្ជុំប្រពៃណីជាតិខ្មែរ ពណ៌ក្រហាមឈាមជ្រូកយ៉ាងសមសួន មានអមគ្រឿងអលង្ការស្រោបខ្លួន បូករួមនឹងវង់ភ័ក្រញញឹមប្រឹមប្រិយរឹតតែលើកសម្រស់ព្រះនាងរឹតតែស្អាតខ្លាំងឡើង ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]