ចិន៖ ជាការពិតណាស់ ថ្វីត្បិតតែឆ្លងកាត់ការរៀបការហើយក៏ដោយ តែតារាស្រី Angela Baby នៅតែជាតារាសម្ដែងដ៏ពេញនិយម ពីសំណាក់អ្នកគាំទ្រជាច្រើន ចំពោះ ទេពកោសល្យ និងរូបសម្រស់ដ៏លេចធ្លោ របស់តារាស្រីរូបនេះ។
ម៉្យាងវិញទៀត ថ្មីៗនេះ ស្រាប់តែលេចចេញនូវរូបភាពថ្មីនៅតាមដងផ្លូវរបស់ តារាស្រី Angela Baby ដែលទើបតែនឹងចេញពីថតនៅក្នុងកម្មវិធីមួយ ដោយបានបង្ហាញពីសម្រស់ និងការតែងខ្លួនយ៉ាងស្រស់ស្អាត និងកំពុងតែត្រូវបានហ្វេនៗជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង Angela Baby បានធ្វើឱ្យមនុស្សកោតសរសើរពីសម្រស់របស់នាង ជាមួយនឹងការស្លៀកពាក់បែបសាមញ្ញជាមួយខោខៅប៊យរលុងនិងអាវក្រៅពណ៌ស្វាយស្រាល។ ជាមួយគ្នានេះ ចំណុចលេចធ្លោរបស់តារាស្រីរូបនេះគឺ ស្ទាយ៍ក្រងសក់ទីទុយបែបខ្យូតៗ ពោលដែលការតុបតែងខ្លួនបែបនេះ គឺជាស្ទាយ៍ដែលAngela Baby ធ្លាប់បានធ្វើកាលពី៥ឆ្នាំមុន ពោលគឺធ្វើឲ្យ តារាសម្តែងរូបនេះមើលទៅដូចជាក្មេងស្រីនៅក្នុងវ័យ ២០ ឆ្នាំ។
ជាមួយនឹងស្ទីលម៉ូដសក់ដូចគ្នា Angela Baby បច្ចុប្បន្នបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦ ពិតជាមិនមានការផ្លាស់ប្តូរច្រើនទេ។ រូបភាពរបស់តារាសម្តែងស្រីរូបនេះកាលពី ៥ ឆ្នាំមុនគឺសាមញ្ញៗតែស្រស់ស្អាតមិនណយ៕
ប្រភព៖ kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]