ខេត្តឧត្តរមានជ័យ៖ ថ្មីៗនេះបរិមាណទឹកភ្លៀង បានធ្លាក់កម្រិតពី៧៥ទៅ៨៥ មម បង្កឲ្យកម្ពស់ទឹកក្នុងអាងទឹកទាំង ០៥កន្លែង នៅលើដងស្ទឹងស្រែងហក់ឡើងជិត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន។

ដោយឡែក ក្រសួងធនធានទឹក និងឧត្តុនិយមបានអោយដឹងនៅថ្ងៃទី២៦ កញ្ញា ២០២១នេះថា ខេត្តឧត្តរមានជ័យមានបរិមាណទឹកភ្លៀងដែលបានធ្លាក់កម្រិតពី៧៥ទៅ៨៥ មម នាថ្ងៃទី២៤​ ២៥ ខែកញ្ញា ឆ្នាំ២០២១ នៅតំបន់ផ្ទៃរងទឹកភ្លៀងស្ទឹងស្រែងនៅបានបង្កឲ្យកម្ពស់ទឹកក្នុងអាងទឹកទាំង ០៥កន្លែង នៅលើដងស្ទឹងស្រែងហក់ឡើងជិតដល់ និងដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.អាងទឹក០៥ ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ទឹកមានកម្ពស់ ១,៦៥ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ២,០០ម៉ែត្រ

២.អាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ទឹកមានកម្ពស់ ៣,៨៤ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ

៣.អាងទឹកថ្មី ស្ថិតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង ទឹកមានកម្ពស់ ៣,៤៩ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៥០ម៉ែត្រ

៤.អាងទឹកស្រែង២ ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់ ទឹកមានកម្ពស់ ៣៩,៨០ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣៩,៩០ម៉ែត្រ

៥.អាងទឹកស្រែង១ ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់ ទឹកមានកម្ពស់ ២៦,៥៥ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ២៧,០០ម៉ែត្រ ៕

តែស្ថានភាពកម្ពស់ទឹកនេះមិនអាចឈានដល់កម្រិតប្រកាសអាសន្ននោះទេ ដោយសារសមត្ថភាពរំដោះទឹករបស់សំណង់បង្ហៀរ និងសំណង់ទ្វារទឹកដោះបានលឿន។

១.អាងទឹក០៥ ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ទឹកមានកម្ពស់ ១,៦៥ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ២,០០ម៉ែត្រ

២.អាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ទឹកមានកម្ពស់ ៣,៨៤ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ

៣.អាងទឹកថ្មី ស្ថិតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង ទឹកមានកម្ពស់ ៣,៤៩ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៥០ម៉ែត្រ

៤.អាងទឹកស្រែង២ ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់ ទឹកមានកម្ពស់ ៣៩,៨០ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣៩,៩០ម៉ែត្រ

៥.អាងទឹកស្រែង១ ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់ ទឹកមានកម្ពស់ ២៦,៥៥ម៉ែត្រ កម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ២៧,០០ម៉ែត្រ ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ទឹកជន់លិច
ទឹកជន់លិច
ទឹកជន់លិច
ទឹកជន់លិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]