កូរ៉េខាងត្បូង៖ វាដូចដែលបានរាយការណ៍ពីមុនថា សមាជិកក្រុមចម្រៀងនារី BLACKPINK គឺតារាស្រី Rosé និង Jisoo ត្រូវបានគេប្រទះឃើញនៅអាកាសយានដ្ឋានអន្តរជាតិ Incheon សម្រាប់ការហោះហើររបស់ពួកគេទៅទីក្រុងប៉ារីស។

តួយ៉ាង ការចាកចេញពីប្រទេសកូរ៉េរបស់អ្នកទាំងពីរ គឺដើម្បីចូលរួមកម្មវិធី «Paris Fashion Week» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែកញ្ញាដល់ថ្ងៃទី ៥ ខែតុលានៅប៉ារីស ប្រទេសបារាំង នាពេលខានមុខនេះដូច្នេះដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង សកម្មក្នុងនាមជាឯកអគ្គរដ្ឋទូតទូទាំងពិភពលោកសម្រាប់ម៉ាក ប្រណិតរបស់បារាំង ដែលតំណាងឱ្យជាច្រើន ត្រូវបានដឹងថា Jisoo គឺជាឯកអគ្គរាជទូតរបស់ Dior ចំណែកឯ Rosé គឺជាឯកអគ្គរដ្ឋទូតរបស់ Yves Saint Laurent ផងដែរ។

លើសពីនេះ ក្រោយពីរូបភាព របស់សមាជិកក្រុមចម្រៀងដ៏ល្បី បានចែកចាយ នៅលើបណ្តាញសង្គម ត្រូវបានទទួលបានការកោតសរសើរជាលើសលប់ នៃរូបសម្រស់ដ៏ស្រស់ស្អាតរបស់ពួកគេ ជាពិសេស ម៉ូតសម្លៀកបំពាក់របស់អ្នកទាំងពីរ ត្រូវបានគេលើកមកនិយាយគ្រប់ៗគ្នា។

ទោះជាយ៉ាងណាក្តី រូបភាពទាំងនោះចេញផ្សាយមិនទាន់ប៉ុន្មានផង មានផេកមួយ បានទម្លាយដោយលើកឡើងថា អាវយឺតប្រ៊េនលំដាប់ Dior ដែលមានតម្លៃ​ជាង ៨០០ដុល្លារ ត្រូវបានលក់ដាច់គ្មានសល់នៅគេហទំព័រ ក្រោយប៉ុន្មានម៉ោងសោះ ដែល Jisoo បានស្លៀកបង្ហាញខ្លួននៅក្នុងព្រលានកាលពីម្សិលមិញ ដែលនេះសរបញ្ចាក់ឲ្យឃើញ នេះពិតជាសមឥទ្ធិពល នៃឯកអគ្គរដ្ឋទូតទូទាំងពិភពលោកពិតប្រាកដមែន៕

សូមទស្សនារូបភាពខាងក្រោម៖

Jisoo
Jisoo
Jisoo
អាវដែល Jisoo លក់ដាច់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]