បរទេស៖ ថ្មីៗនេះ ស្រាប់តែមានរូបថតថ្មីមួយចំនួន របស់តារាចម្រៀងប្រុស លោក Justin Bieber ដែលត្រូវបានបង្ហោះតាមអ៊ីនធឺណិត ជាមួយនឹងការតុបតែងខ្លួនបែបធម្មតា ប៉ុន្តែរូបលោក បែរជាថ្វើឱ្យមនុស្សជាច្រើនមានការងឿងឆ្ងល់ នៅពេលបានបង្ហាញពីសកម្មភាពគួរឱ្យកត់សម្គាល់នៅទីសាធារណៈទៅវិញ។ 

នៅក្នុងនោះដែរ តារាប្រុសរូបនេះ បានបង្ហាញពីសកម្មភាពបំលាស់ទីមិនដូចពេលធម្មតារាល់ដងនោះទេ ប៉ុន្តែហាក់មានភាពភ័យស្លន់ស្លោ នេះបើយោងតាមការមើលទៅភ្នែករបស់លោក។ យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធឺណេតជាច្រើន ក៏បានស្មានថា Justin Bieber ប្រហែលជាកំពុងគេចខ្លួនពី អ្នកប្រមាញ់ថតរូប ដូច្នេះហើយទើបតារាប្រុសរូបនេះ ធ្វើសកម្មភាពបែបនេះ នៅតាមទីសាធារណៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះយ៉ាងណា ក៏មានអ្នកផ្សេងទៀតបានលើកឡើងថា តារាប្រុសរូបនេះអាចកំពុងតែថតរូប ឬថតវីដេអូ បន្ទាប់ពីមើលឃើញថា នៅជុំវិញ Justin Bieber មានមនុស្សមួយចំនួនតូច កំពុងកាន់កាមេរ៉ាថតវីដេអូ ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Justin Bierber
រូបភាព Justin បង្ហាញកាយវិការប្លែកនៅទីសាធារណៈ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]