កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៦ ខែកញ្ញា តារាស្រីលំដាប់ Song Hye Kyo បានបង្ហោះរូបថតផ្សព្វផ្សាយថ្មីចំនួន ២ សម្រាប់ម៉ាកដែលនាងតំណាងនៅលើទំព័រInstragram ផ្ទាល់ខ្លួនរបស់នាង ដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាមួយនឹង សម្រស់ដ៏ស្រស់ស្អាតដូចទេពធីតារបស់តារាស្រីរូបនេះ។

ស្របគ្នានេះ នៅលើរូបភាពដែលបានបង្ហោះនោះ Song Hye Kyo បានធ្វើម៉ូតសក់ទំលាក់ផាត់ទៅក្រោយយ៉ាងសាមញ្ញ ហើយថែមទាំងមកជាមួយរូបភាពសខ្មៅគ្មានពណ៌ទៀត ប៉ុន្តែបែរជាអ្នកទស្សនាចាប់អារម្មណ៍ខ្លាំងដោយសារតែ Song Hye Kyo ថតមុខបែបជិតៗហើយថែមទាំងគ្មានស្នាមជ្រួញសម្បីបន្តិច ខណៈដែលនាងមានវ័យកាន់តែជ្រេ ប៉ុន្តែសម្រស់កាន់តែខ្ញង់បែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចជារឿយៗ នាងតែងបានបង្អួតម៉ូដទាន់សម័យៗ លើសពីនេះ Song Hye Kyo ថែមទាំងបង្ហាញស្បែកសម៉ត ដ៏ល្អឥតខ្ចោះរបស់នាង សូម្បីតែនៅក្នុងរូបថតជិតក៏ដោយ ចំណែកនៅក្នុងរូបថតផ្សេងទៀត តារាស្រីរូបនេះក៏បានបញ្ចេញនូវ សម្រស់ដ៏ស្រស់ស្អាត ដែលគ្មានការផ្លាស់ប្តូរ ទោះជាអាយុកាន់តែច្រើនហើយក៏ដោយ៕  

ប្រភព៖ kenh14

សូមទស្សនារូបភាពខាងក្រោម៖

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]