រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីថ្ងៃទី ២៥ កញ្ញា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារពិសេសជូនបងប្អូនជូនរួមជាតិកម្ពុជា ក្នុងនោះ សម្តេចតេជោ បានបញ្ជាក់ថា លោកបានអនុញាតិឱ្យក្រសួងអប់រំ បើកមហាវិទ្យាល័យទាំងរដ្ឋ និងឯកជន ឡើងវិញហើយ។
លុះមកដល់ថ្ងៃទី ២៧ កញ្ញា មុននេះបន្តិច ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវ សេចក្តីណែនាំ ស្តីពី ការដំណើរការឡើងវិញ នូវគ្រឹះស្ថានឧត្តមសិក្សា សាធារណៈនិងឯកជន ដោយក្នុងនោះ ក្រសួងអប់រំ បានកំណត់គោលការណ៍ចំនួន ១១ចំណុច សម្រាប់ ការបើកដំណើរការឡើងវិញ ក្នុងដំណាក់កាលទី១ សម្រាប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ដូចបានបញ្ជាក់ ក្នុងសេចក្តីប្រកាសរបស់ ក្រសួងអប់រំ ដូចខាងក្រោម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ការប្រកាសអនុញាតិឱ្យក្រសួងអប់រំ យុវជន និងកីឡា បើកដំណើរការសិក្សាថ្នាក់មហាវិទ្យាល័យ និងសាកលវិទ្យាល័យឡើងវិញនេះ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ ពីសម្តេចតេជោ តាមរយៈសារសំឡេងពិសេសនៅទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផ្ទាល់៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]