ខេត្តត្បូងឃ្មុំ: កាលពីពេលថ្មីៗកន្លងទៅនេះ យុវសិស្សមួយក្រុមមកពីសាលាអុីធូស្ទែម( E2STEM Cambodia) បានសាងប្រវត្តិសាស្រ្តជាលើកដំបូងក្នុងជំហានវិវត្តទៅរកបច្ចេកវិទ្យាតារារណប ក្រោយបានបង្ហោះកូនផ្កាយរណបមួយឈ្មោះថាCubesat ទទួលបានជោគជ័យដោយកូនផ្កាយរណបតូចនេះមានសមត្ថភាពក្នុងការចាប់យករូបភាពពីលំហមេឃបានយ៉ាងច្បាស់ រួមទាំងអាចកំណត់ទីតាំង និងទិសដៅតម្រុយគោចរនៃការធ្លាក់របស់វាបានថែមទៀតផង។
សូមរំលឹកផងដែលថា ក្រោមបេសកកម្ម Advance Weather Station ដែលដឹកនាំដោយយុវសិស្សមួយក្រុមមកពីសាលាអុីធូស្ទែម កូនផ្កាយរណបត្រូវបានបង្ហោះចេញពីទឹកដីក្រុងសួង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង៩:០០ព្រឹក ដែលទីតាំងនៃការធ្លាក់ចុងក្រោយនៃការផ្កាយរណបនេះគឺបានធ្លាក់នៅលើទឹកដីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ជ្រាបកាន់តែច្បាស់ពីគម្រោងខាងលើនេះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]