បរទេស៖ នៅថ្ងៃទី ២៧ ខែកញ្ញាសារព័ត៌មាន Daily Mail បានរាយការណ៍ថាតារាសម្តែងស្រីជួរមុខហូលីវុដ Angelina Jolie និង តារាចម្រៀង The Weeknd បានធ្វើការណាត់ជួប យ៉ាងស្និទ្ធស្នាលនិងទទួលទានអាហារពេលល្ងាចមួយកន្លែង។

តាមប្រភពដដែលបានបន្ថែមទៀតថា គេប្រទះឃើញពួកគេ នៅ Santa Monica សហរដ្ឋអាមេរិក។ អ្នកទាំងពីរបានចំណាយពេល ២.៥ ម៉ោងជជែកគ្នាលេងនៅក្នុងកន្លែងឯកជន របស់ភោជនីយដ្ឋាន Giorgio Baldi

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្នុងនោះគេបានឲ្យដឹងថាតួអង្គ «Maleficent» បានបង្ហាញខ្លួននៅវេលាម៉ោង ២០ និង ០៥ នាទី ជាមួយឈុតរ៉ូប ពណ៌ប្រចាំត្រកូលខ្មៅ ថែមទាំងពាក់ម៉ាស់ ដោយ The Weeknd បានមកដល់តែប៉ុន្មាននាទីប៉ុណ្ណោះក្រោយពី អ្នកម្តាយកូន ៦រូបនេះ។

បន្ទាប់ពីបញ្ចប់ការទទួលទានអាហារពួកគេទាំងពីរបានផ្លាស់ទៅរថយន្ត SUV របស់ម្ចាស់បទ «Blinding Lights» ដោយតារាចម្រៀងប្រុសរូបនេះ បានអង្គុយនៅកៅអីអ្នកបើកបរ ហើយបានបើកឡាន Angelina ទៅវិមានតម្លៃ ៧០ លានដុល្លារដែលអ្នកស្រីទើបតែទិញកាលពីថ្មីៗនេះ៕

ប្រភព៖ Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

Angelina និង The Weeknd 
The Weeknd និង Angelina 
Angelina និង The Weeknd 
The Weeknd និង Angelina 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]