កូរ៉េខាងត្បូង៖ មិនយូរប៉ុន្មានផេកផ្លូវការរបស់ម៉ាកប្រ៊េនដ៏ល្បី Chanel បានចេញផ្សាយ រូបភាពរបស់ Jennie សមាជិកក្រុម BLACKPINK ដែលជាឯកអគ្គរដ្ឋទូតរបស់ខ្លួន ជាមួយរូបភាពប៉ុន្មានសន្លឹក កំពុងអង្រួងចិត្តរបស់អ្នកគាំទ្រ នៃរូបភាពឆើតឆាយរបស់អាយដលរបស់ពួកគេ។
ជាក់ស្តែង រូបភាពដែលថតដោយ អ្នកថតរូបដ៏ល្បី Inez និង Vinoodh បានផ្តិតយក សុទ្ធសឹងតែប្លង់ស្អាតៗ តែម្តង បូករួមទៅនឹង សកម្មភាពនៃការធ្វើស្ទាយ៍ដ៏ប៉ិនប្រសប់របស់ Jennie ទៀតផងនោះ បានធ្វើឲ្យ មួយប្លង់ទៅមួយប្លង់ ទាក់ភ្នែក ពិតជាគួរឲ្យចង់គយគន់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ជាមួយការលេងទឹកមុខដូចជាតារាម៉ូដែលអាជីពទៅហើយ កាន់តែធ្វើឲ្យរូបភាពទាំងនោះ មានភាពលេចធ្លោខ្លាំង បូករួមទៅនឹង រូបរាងត្រូវបានតុបតែងជាមួយនឹងឈុត Chanel ដ៏ប្រណីតភាព និងបន្ថែមការរចនា គ្រងលើខ្លួន នៃគ្រឿងអលង្ការដិតៗ Jennie ពិតមើលទៅជាអស្ចារ្យណាស់ នាំមកនូវភាពឆើតឆាយ ឆ្នាស់ឆ្នើម មានអំណាច ពិតជាសាកសមខ្លាំងទៅនឹងឯកអគ្គរដ្ឋទូតប្រចាំពិភពលោករបស់ប្រ៊េនដ៏ល្បី Chanel ពិតប្រាកដមែន៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]