បន្ទាយមានជ័យ៖ នាពេលថ្មីៗនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យបានធ្វើការហាមឃាត់រថយន្តធុនធំគ្រប់ប្រភេទមិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់កំណាត់ផ្លូវលេខ ២៦៨ អា ក្នុងស្រុកភ្នំស្រុក។
ដោយឡែករដ្ឋបាល ខេត្តបន្ទាយមានជ័យបានប្រកាសផ្អាកយានយន្ត ដឹកជញ្ជូនធុនធំគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ ២៦៨អា ចាប់ពីព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ដោយសារផ្លូវរងការជន់លិចដោយជំនន់ទឹកភ្លៀង ចំណែករថយន្តលក្ខណៈគ្រួសារ ប្រភេទរថយន្តទេសចរណ៍ គឺអាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ សូមអ្នកដំណើរ និងប្រជាពលរដ្ឋ ធ្វើដំណើរដោយសុវត្ថិភាព និងកុំភ្លេចវិធាន៣កុំ៣ការពារផងដែរ៕
សូមចូលអានសេចក្តីលម្អិតខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]