ពោធិ៍សាត់៖ នាពេលថ្មីៗនេះ ស្ថានភាពទឹកស្ទឹងក្រុងពោធិ៍សាត់ ឡើងបន្តិច ក៏ប៉ុន្តែពុំទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ​។

ដោយឡែក រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ បានធ្វើការប្រកាស​ថា​ទឹកបានឡេីងដល់កម្ពស់ ៣.៧៥ម៉ែត្រ ប៉ុន្តែមិនទាន់ដល់ចំណុចដែលត្រូវបារម្ភឡើយ ខណៈកម្ពស់ដែលត្រូវប្រកាសអាសន្នគឺ ៥ម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ឱ្យដឹងទៀតថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បច្ចុប្បន្នមានកម្ពស់ ៣.៧៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ) ស្ទឹងក្រវាញ មានកម្ពស់ ២.៣៨ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ២.១៧ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៩ម៉ែត្រ)។

យ៉ាងណាមិញ ចំពោះកម្ពស់ទឹកភ្លៀង ២៤ម៉ោង មាន៣លើ៧ក្រុងស្រុក។ ក្រុងពោធិ៍សាត់១១មីលីម៉ែត្រ ស្រុកបាកាន១.៣មីលីម៉ែត្រ និងស្រុកក្រគរ ៥.៦មីលីម៉ែត្រ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

  លោក កែវ វ័យប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់​ រួមទាំងក្រុមគ្រួសារ
ទិដ្ឋភាពទឹកឡើងស្ទឹងខេត្តពោធិ៍សាត់
ទិដ្ឋភាពទឹកឡើងស្ទឹងខេត្តពោធិ៍សាត់
ទិដ្ឋភាពទឹកឡើងស្ទឹងខេត្តពោធិ៍សាត់
ទិដ្ឋភាពទឹកឡើងស្ទឹងខេត្តពោធិ៍សាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]