ខេត្តសៀមរាប: កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ អជ្ញាធរ និងកម្លាំងជំនាញពាក់ព័ន្ធ និងគ្រូពេទ្យ បានធ្វើការចុះយកសំណាកសរុបចំនួន ១៥១ អង្គ-នាក់ និងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុប ៧១អង្គ-នាក់ ក្នុងចំណោម ព្រះសង្ឃ ដូនជី និងកូនសិស្សវត្តចំនួន១៥នាក់ ដែលមានការជាប់ពាក់ព័ន្ធនៅក្នុងវត្តពោធិ៍លង្កា ស្ថិតនៅភូមិស្លក្រាម ខេត្តសៀមរាប។

យ៉ាងណាមិញ មូលហេតុនៃការចម្លងកូវីដ១៩នេះ តាមការឲ្យដឹងគឺកើតចេញពីលោកយាយដូនជីវ័យ៨២ឆ្នាំម្នាក់ ជាចុងភៅ រៀបចំចង្ហាន់ជូនព្រះសង្ឃ និងកូនសិស្សវត្ត មានវិជ្ជមានកូវីដ១៩៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ÷

វត្តពោធិ៍លង្កា ខេត្តសៀមរាប
ក្រុមគ្រូពេទ្យចុះយកសំណាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]