ភ្នំពេញ៖ នាពេលថ្មីៗនេះ រដ្ឋបាលខណ្ឌមានជ័យ បានធ្វើការប្រកាសដល់ប្រជាពលរដ្ឋ ដែលបានកាន់បិណ្ឌនៅវត្តទាំង០៤ នៅក្នុងរាជធានីភ្នំពេញ ឱ្យដាក់ខ្លួនដាច់ដោយឡែក ឬក៏យកសំណាកមកពិនិត្យរកមេរោគកូវីដ១៩។
ដោយឡែក រដ្ឋបាលខណ្ឌមានជ័យបានប្រកាសដល់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ព្រះសង្ឃ យាយជី តាជី សិស្ស និស្សិត ដែលបានចូលរួមកាន់បិណ្ឌនៅវត្តចាក់អង្រែក្រោម វត្តសន្សំកុសល វត្តដំបូកខ្ពស់ និងវត្តពោធិ៍ញាណ សូមដាក់ខ្លួនដាច់ដោយឡែក និងប្រញ៉ាប់នៅយកសំណាកនៅទីតាំងវត្តខាងលើដោយក្រុមគ្រូពេទ្យធីតា។ ប្រសិនបើមានអការៈមិនស្រួលដោយសង្ស័យជំងឺកូវីដ១៩ ប្រញ៉ាប់ទាក់ទងអាជ្ញាធរដែលនៅជិតផ្ទះលោកអ្នក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យហេតុនេះ សូមរក្សាឱ្យបាននូវវិធានសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជាន់៕
សូមចូលអានសេចក្តីលម្អិតខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]