តារាកម្សាន្ត÷ ជឿជាក់ថា ប្រិយមិត្ត និងមហាជនប្រាកដជាធ្លាប់បានទទួលជ្រាប និងស្គាល់នៅកំពូលតារាកំប្លែង២ដួង គឺនាយវ៉ាងដឺ និងនាយត្រង់ដឺ ដែលសុទ្ធសឹងតែជាតារាកំប្លែងដ៏មានទេពកោសល្យ និងសមត្ថភាពខ្ពស់ ហើយតែងតែធ្វើឲ្យអ្នកទស្សនាសឹងតែទប់សំណើចពុំបាន ដោយសារសម្លេងរដឺន និងកាយវិការកំប្លុកកំប្លែង គ្រប់ឈុតឆាកតែម្តង។

យ៉ាងណាមិញ ងាកក្រលេកមកមើលជីវិតឯកជន និងប្រវត្តិជីវិតដ៏ជិតស្និទ្ធរវាងតារាកំប្លែង២រូបនេះគឺថា លោកទាំងពីរជាឪពុកនិងកូនគ្នា ដោយនាយត្រង់ដឺជាឪពុក មានឈ្មោះពិតថា យិន បឿន គឺជាតារាកំប្លែងប្រចាំប្រទេសកម្ពុជានាមុនឆ្នាំ១៩៧៥។ នាយត្រង់ដឺ មានស្រុកកំណើតនៅខេត្តបាត់ដំបង ដែលមានឪពុកឈ្មោះយិន ផា និងម្តាយឈ្មោះបូ។ លោកបានទទួលមរណៈភាពក្នុងឆ្នាំ១៩៧៧ ក្នុងសម័យខ្មែរក្រហម ឬកម្ពុជាប្រជាធិបតេយ្យ ១៩៧៥-១៩៧៩" នៅតំបន់រាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកឯនាយវ៉ាងដឺ ជាកូនវិញ មានឈ្មោះពិតថាយិន សារឹមជាកូនប្រុសរបស់នាយត្រង់ដឺ ដែលបងប្អូនភាគច្រើនតែងតែយល់ច្រឡំថាពួកគាត់គឺជាមនុស្សតែមួយ។ នាយវ៉ាងដឺ គឺជាតារាកំប្លែងដែលមានឈាមជ័រ និងទេពកោសល្យដូចឪពុករបស់លោកដែរ។ លោកបានទទួលមរណភាពក្នុងឆ្នាំ២០០៤៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

នាយត្រង់ដឺ
នាយត្រង់ដឺ
នាយត្រង់ដឺ
នាយវ៉ាងដឺ
នាយវ៉ាងដឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]