ហុងកុង៖ កាលពីថ្ងៃទី ២៧ ខែកញ្ញា កន្លងទៅនេះ នៅក្នុងឱកាសថ្ងៃខួបកំណើត ៦០ ឆ្នាំ តារាសម្ដែងប្រុស លោក Andy Lau បានធ្វើការបង្ហោះ បង្ហាញទៅដល់ទស្សនិកជន ដោយនៅក្នុងរូបភាពទាំងនេះ តារាសម្តែងរូបនេះ បានស្លៀកពាក់យ៉ាងទាន់សម័យគួរជាទីចាប់អារម្មណ៍យ៉ាងខ្លាំង។
ជាមួយគ្នានេះដែរ លោក Andy Lau បានតុបតែងខ្លួនជាមួយអាវពណ៌ប្រផេះ និងខោខូវប៊យ ដែលបង្ហាញពីមុខមាត់និងរូបរាង ដ៏ក្មេងជាងវ័យ ដែលកំពុងតែធ្វើឲ្យមនុស្សជាច្រើន និយាយថា បើទោះបីជាឈាបចូលវ័យ ៦០ ឆ្នាំក្ដី តែតារាប្រុសរូបនេះ នៅតែអាចរក្សារូបរាងស្រស់សង្ហាមិនផ្លាស់ប្ដូរ ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តារាសម្តែងរូបនេះ ព្រមទាំងបានបញ្ជាក់ថា ជាធម្មតាលោករវល់ខ្លាំងណាស់ជាមួយការថត ប៉ុន្តែនៅថ្ងៃខួបកំណើត លោកក៏មានឱកាសជួប និងប្រាស្រ័យទាក់ទង ជាមួយអ្នកគាំទ្រ ដូច្នេះលោកសង្ឃឹមថានឹងប្រកាន់យកទម្លាប់បែបនេះ ហើយក៏សង្ឃឹមទៀតថា ហ្វេនៗគ្រប់គ្នានឹងរីករាយជាមួយនឹងពិធីជប់លៀងតាមអ៊ីនធើណេតបែបនេះជារៀងរាល់ឆ្នាំ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]