ភ្នំពេញ៖ នាពេលថ្មីៗនេះ កូនស្រីតារាកំប្លែងដ៏ល្បី អ្នកនាង អ៊ីត បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកនិយមលេងបណ្តាញសង្គម ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលឃើញកូនស្រីរបស់នាង កំពុងតែច្រៀងនៅលើឆាកសុខៗស្រាប់តែនាងដួលសន្លប់តែម្ដង ។

ដូចដែរពុកម៉ែបងប្អូនបានស្គាល់រួចមកហើយ កូនស្រីដ៏មានរូបសម្រស់ស្រស់ស្អាត និងមានទេពកោសល្យផ្នែកសិល្បៈផងនោះ កាលពីប៉ុន្មានថ្ងៃមុននេះដែរ កូនស្រីរបស់តារាកំប្លែងរូបនេះ បានបង្ហាញខ្លួនលើឆាកតន្រ្តីម្តងទៀត ជាមួយនឹងបទចម្រៀងដែលមានចំណងជើងថា «ជូនអូនទៅម៉ែ» ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ កូនស្រីតារាកំប្លែងរូបនេះក៏បានធ្វើឲ្យមហាជនអ្នកទស្សនាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយទើបតែបានបើកក្បាលច្រៀងបានប៉ុន្មានឃ្លាសោះ ភ្លាមៗនោះស្រាប់តែនាងបានដួលសន្លប់នៅលើឆាកទាំងមិនដឹងមូលហេតុ ឬមកពីបញ្ហាសុខភាពអ្វីនោះទេ ដែលធ្វើឲ្យមានការភ័យស្លន់ស្លោហើយក៏បានបញ្ឈប់ការច្រៀងនោះភ្លាមៗ៕

សូមទស្សនារូបភាពខាងក្រោម៖

តារាកំប្លែង ស្រីអ៉ីត និងកូនស្រី
តារាកំប្លែង ស្រីអ៉ីត និងកូនស្រី
កូនស្រី ស្រីអ៉ីត
កូនស្រី ស្រីអ៉ីត
@nakhaleed_xxx

បើសិនជាប៉ះពាល់អ្វី ខ្ញុំនឹងលុបវីដេអូនឹងភ្លាម!#fyp

♬ សំឡេងដើម - ៚Addme!AndFight៚
វីដេអូកូនស្រី ស្រីអ៉ីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]