ភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃ ២៩ ខែកញ្ញា ដល់ទី ៥ ខែតុលា ឆ្នាំ២០២១។
ក្នុងនោះ ក្រសួងធនធានទឹក បានបញ្ជាក់ថា ក្នុងមួយសប្តាហ៍ទៅមុខនេះ កម្ពុជាទទួលនូវឥទ្ធិលពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយៗ ហើយប្រព័ន្ធសម្ពាធទាប និងកកើតឡើងសារជាថ្មីអូសបន្លាយលើប្រទេសថៃ ឡាវ និងប្រទេសវៀតណាមដូច្នេះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងក្នុងនោះ ក្រសួងធនធានទឹក បានបញ្ជាក់ថា ក្នុងមួយសប្តាហ៍ទៅមុខនេះ កម្ពុជាទទួលនូវឥទ្ធិលពលនៃខ្យល់មូសុងនិរតីខ្សោយៗក្នុងនោះ៖
-តំបន់វាលទំនាបកណ្តាល ពីថ្ងៃទី២-៥ ខែតុលា កម្រិតភ្លៀងអាចពីតិច ទៅបង្គួរ
សីតុណ្ហភាពអប្បបរមា ២៤- ២៦ អស្សាសេ
សីតុណ្ហភាពអតិបរមា ៣២- ៣៤ អស្សាសេ
-តំបន់ខេត្តជួរភ្នំ ដងរែក និងខ្ពស់រាបឥសាន្ត កម្រិតភ្លៀងអាចពីខ្សោយ ទៅបង្គួរ
សីតុណ្ហភាពអប្បបរមា ២២- ២៦ អស្សាសេ
សីតុណ្ហភាពអតិបរមា ៣២- ៣៤ អស្សាសេ
-តំបន់មាត់សមុទ្រ កម្រិតភ្លៀងអាចពីតិច ទៅបង្គួរ
សីតុណ្ហភាពអប្បបរមា ២៣- ២៥ អស្សាសេ
សីតុណ្ហភាពអតិបរមា ៣០- ៣២ អស្សាសេ
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន ដោយបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតការផ្លាស់ប្តូរអាកាសធាតុ តាមតំបន់មួយចំនួនផងដែរ៕
ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]