រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសផ្តល់ជំនួយជា វ៉ាក់សាំង ប្រភេទ ស៊ីណូវ៉ាក់ (Sinovac) ចំនួន២០ ម៉ឺនដូសបន្ថែមទៀត ដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នេះបើយោងតាមលិខិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ផ្ញើរជូននាយករដ្ឋមន្រ្តីឡាវ។
សូមជម្រាបថា ការប្រកាសសម្រេចផ្តល់វ៉ាក់សាំងដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន កម្ពុជា ធ្វើឡើង ដើម្បីរួមចំណែកដល់ការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមលិខិតផ្ញើជូនលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេច តេជោ ហ៊ុន សែន បានលើកឡើងថា៖
សម្តេចតេជោបន្តទៀតថា ពិតជាគួរឱ្យក្រៀមក្រំណាស់ ដែលអស់ពេលជិតពីរឆ្នាំមកហើយ តែប្រទេសនានាជុំវិញពិភព លោក នៅតែត្រូវតស៊ូទប់ទល់នឹងការផ្ទុះឡើងវិញនៃជំងឺរកូវីដ-១៩ ដែលបានបន្តបង្កការលំបាកផ្នែកសេដ្ឋកិច្ច និងដាក់សម្ពាធបន្ថែមទៀតដល់សុខុមាលភាពរបស់ប្រជាជន។ ប្រទេសកម្ពុជា និងឡាវ ក៏មិនខុសពីប្រទេសដទៃទៀតដែរ ដោយ មានការឆ្លងជំងឺកូវីដ-១៩ បំលែងថ្មីយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍។
សម្តេចតេជោហ៊ុន សែន បានគូសបញ្ជាក់ទៀតថា នៅក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសបងប្អូនទាំងពីរ រាជរដ្ឋាភិបាលកម្ពុជាសូមផ្តល់ជូនរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នូវអំណោយថ្នាំវ៉ាក់សាំង (ប្រភេទស៊ីណូវ៉ាក់) ចំនួន ២០០,០០០ ដូស បន្ថែមទៀត ដើម្បីរួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់ប្រទេសឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវនេះ។
បើតាមការបញ្ជាក់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី អំណោយវ៉ាក់សាំងនេះ នឹងត្រូវបញ្ជូនទៅដល់ច្រកទ្វារព្រំដែនត្រពាំងក្រៀល-ណុងណុកខៀន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]