ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនាំកូននាំចៅទៅលេងផ្លូវដែលត្រូវទឹកជាន់លិច ដោយក្នុងមួយថ្ងៃមិនតិចជាងរយនាក់នោះទេ ដូចជាពួកគាត់មិនខ្វល់ខ្វាយខ្លាចឆ្លងកូវីដ១៩ នោះទេ។ ឃើញបែបនេះ ហើយដើម្បីចូលរួមបង្ការការឆ្លងរីករាលដាលជំងឺកាចសាហាវនេះ អាជ្ញាធរ បានចុះទៅបង្រ្កាបប្រើធម៍ក្តៅ ដោយសម្រេចថា បើមាន​អ្នក​ចូល​ទៅលេង​ជួបជុំ​គ្នា​ទៀត​​នឹងឱ្យ​ក្រុមការងារ​យក​សំណាក​ទីនោះ​តែ​ម្តង ​ដោយអនុវត្តគិតចាប់ពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ស្ថិត​នៅ​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ។

ដើម្បីទប់ស្កាត់​ពលរដ្ឋដែលពពាក់ពពួននាំគ្នា​មកលេង​ទឹក ​ជួបជុំ​ជាក្រុមមនុស្សច្រើន​របស់ប្រជា​ពលរដ្ឋបែបនេះអភិបាលរង​ស្រុក​មង្គល​បូ​រី​  ​លោក ពិន សេង​ហាប់ បាន​កាន់​ម៉ៃ​ក្រូ​ហ្វូ​ន​ស្រែកក្រើនរំលឹកដូច្នេះថា​ ចាប់​ពីពេល​នេះ ​ម៉ោង​នេះ ​ត្រូវ​បិទមិន​អោយ​ប្រជាពលរដ្ឋ​ទៅ​លេង​ទឹក​ជួបជុំ​នៅ​កន្លែង​លេង​ទឹក​លិច​ផ្លូវ​ឡើយ ​ដូច​ល្មើស​វិធាន​សុខាភិបាល​ដែល​បង្ការ​ទប់ស្កាត់​កូ​វី​ដ​.១៩​ កំពុង​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​ដូច​ជា​ នៅ​ស្រុក​មង្គល​បូ​រី ​ដែល​កំពុង​ឆ្លង​រាល់​ថ្ងៃនេះ ​ជា​ការ​ព្រួយបារម្ភ​​របស់​អាជ្ញាធរខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ លោកពិន សេងហាប់ បាន​លើកឡើងថា​ ​ទាំង​យុវ​ចាស់​និង​យុ​វ័យ​ក៏ដោយ​ ចាប់ពី​ពេល​នេះ​ម៉ោង​នេះ ​ត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ ខណៈ​ប្រជាពលរដ្ឋ​​បាននាំ​កូនចៅ​ សាច់ញាតិ ​មក​លេង​ទឹក​ដែល​ទឹកជំនន់​លិច​ផ្លូវ​ត​ភ្ជាប់​ពី​ស្រុក​មង្គល​បូ​រី​ ព្រំប្រទល់​ក្រុង​សិរី​សោភ័ណ​ ដែល​ឃើញ​នាំ​គ្នាំ​មក​លេង​រយៈពេល​២​ទៅ​៣​ថ្ងៃ​មក​ហើយ​ និងមកគ្នាច្រើន ដែលបង្កនូវហានិភ័យខ្ពស់នៃការឆ្លងនិងការរាលដាលនៃជំងឺឆ្លងកូវីដ-១៩។

ទន្ទឹមនេះ អភិបាលរងស្រុកមង្គលបុរីរូបនេះ បាន​សង្កត់ធ្ងន់ថា ​ការ​ណែនាំ​និង​ប្រាប់មិន​ស្តាប់​ទៀត​ អាជ្ញាធរ​ស្រុក​មង្គល​បូ​រីប្រើ​ធម៌​ក្តៅ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ណា​មិន​ស្តាប់​ហើយ​ផ្គើន​ការ​បំរាម​រាជរដ្ឋាភិបាល ​បើ​នៅ​បន្ត​នាំ​គ្នា​មក​លេង​ទឹក​ជួបជុំ​គ្នា​ទៀត ​គឹ​ដាក់​ក្រុមការងារ​យក​សំណាក​រក​វិជ្ជមាន​កូ​វី​ដ​.១៩ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​តែ​ម្តង៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]