ចិន៖ ថ្មីៗនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ បានរាយការណ៍ពីអត្ថបទមួយដែលបានលេចឡើងនៅលើអ៊ីនធឺណេត អំពីមូលហេតុដែលតារាសម្តែងស្រី Zhao Liying មិនឈ្នះក្ដីនៅក្នុងករណីចិញ្ចឹមកូន ពីអតីតស្វាមីរបស់នាង។ ជាពិសេស នៅក្នុងអត្ថបទនេះថែមទាំងបានលើកឡើងថា បន្ទាប់ពីការលែងលះគ្នា Zhao Liying ក៏បានកាត់បន្ថយចំនួនការងារ ដែលនាងបានចំណាយពេលមើលថែកូនប្រុសរបស់ខ្លួន ប៉ុន្តែមិនបានតស៊ូក្ដីដើម្បីមើលថែរក្សាកូនពីអតីតស្វាមីឡើយ។
យ៉ាងណាមិញ មនុស្សជាច្រើនមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ តារាស្រី Zhao Liying ពិតជាស្រលាញ់កូនប្រុសរបស់នាងខ្លាំងណាស់ ហើយមូលហេតុដែលនាងព្រមចាកចេញពីកូន ហើយមិនឈ្នះករណីមើលថែកូនពីអតីតស្វាមី គឺដោយសារតែនាងចង់ឲ្យកូនប្រុសជាទីស្រលាញ់ រស់នៅក្នុងបរិយាកាសនៃការអភិវឌ្ឍដ៏ល្អបំផុត នៅពេលដែលគ្រួសារខាងអតីតស្វាមីរបស់នាងមានស្ថានភាពសេដ្ឋកិច្ចដ៏រឹងមាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្វីត្បិតតែ សព្វថ្ងៃនេះ តារាស្រី Zhao Liying មានភាពទ្រព្យសម្បត្តិនិងភាពសំបូរបែបក៏ដោយ តែបើប្រៀបធៀបទៅនឹងគ្រួសារអភិជនរបស់ លោក Feng ShaoFeng ដែលជាអតីតស្វាមីរបស់នាង គឺពិតជាមានភាពខុសឆ្ងាយគ្នាណាស់។ ជាងនេះទៅទៀត តារាស្រីរូបនេះ ពិតជាមានភាពមមាញឹកជាមួយការងារ ដែលត្រូវរើទៅទីកន្លែងជាច្រើន ដូច្នេះ នាងនឹងមិនអាចមើលថែកូនប្រុសរបស់នាងបានទេ ហើយវាក៏ល្អប្រសើរផងដែរ សម្រាប់កូនប្រុសរបស់នាង ដែលនៅជាមួយនឹងឪពុក ព្រមទាំងជីដូនជីតា៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]