ថៃ៖  ពិតណាស់ ក្នុងឱកាសគម្រប់ខួបស្នេហាដែលមានរយៈពេល៨ឆ្នាំមកនេះកញ្ញា Kimberley និងគូស្នេហ៍ លោក Mark Prin បានដឹកដៃគ្នាធ្វើដំណើរកម្សាន្តបែបរ៉ូមែនទិចតែ២នាក់នៅឯតំបន់ទេសចរណ៍សមុទ្រដ៏ល្បីមួយនៅក្នុងប្រទេសថៃ ហើយថែមទាំងស្នាក់នៅក្នុងរីសតលំដាប់ផ្កាយ២ទៀតផង។

ទន្ទឹមនឹងនេះ ក្រោមដំណើរកម្សាន្តក្នុងពេលវាលាដ៏មានន័យរបស់អ្នកទាំងពីរនេះ កញ្ញា Kimberly ក៏បានធ្វើការបង្ហោះនូវសកម្មភាពជាច្រើនក្នុងកំឡុងពេលសម្រាកលំហែកាយជាមួយគូស្នេហ៍នាងផងដែរ។ ដោយក្នុងនោះ មានទាំងរូបភាពផ្អែមល្ហែមយ៉ាងមានក្តីសុខ លើសពីនេះកញ្ញា ក៏មានរូបភាពស្អាតៗជាមួយសម្លៀកបំពាក់ថ្មីៗស៊ីវីល័យជាច្រើនបង្ហោះឲ្យអ្នកគាំទ្ររបស់នាងបានទស្សនាគ្រប់ឈុតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង  ក្នុងនោះ កញ្ញា Kimberley បានធ្វើឲ្យអ្នកគាំទ្របានបើកភ្នែកធំៗ ជាមួយនឹងសម្លៀកបំពាក់មួយនឹងគ្រឿអលង្ការលំអខ្លួនមួយឈុត ដែលសុទ្ធតែមានតម្លៃថ្លៃកប់ពពក ពោលគឺរ៉ូបដែលតារាស្រីរូបនេះបានស្លៀកពណ៌ទឹកដោះគោ មានម៉ូដទលាក់ដៃ ស៊ិចស៊ីបញ្ចេញសាច់ចំហៀងពោះ មានតម្លៃ ៤៥៨ ដុល្លារ នាឡិកា ២៥,០០០ដុល្លារ ខ្សែក ៤,២០០ដុល្លារ និង កងដៃ រហូតដល់ ២៧,៤០០ដុល្លារ ដែលសរុប ៥៧,០៥៨ដុល្លារ៕

សូមទស្សនារូបភាពខាងក្រោម៖

Kimberley  និង មិត្តប្រុស
Kimberley 
Kimberley 
Kimberley 
Kimberley 
Kimberley 
Kimberley 
តម្លៃនីមួយៗរបស់ Kimberley 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]