កូរ៉េខាងត្បូង៖ ជាការពិត ខ្សែភាពយន្តបែបរន្ធត់របស់កូរ៉េខាងត្បូង រឿង «Squid Game» ជាខ្សែភាពយន្តដែលកំពុងទទួលបានការគាំទ្រច្រើនខ្លាំង នៅទូទាំងទ្វីបអាស៊ី។ ដោយសារតែរឿងមួយនេះ មានឈុតឆាក និងការរៀបចំប្លង់ថតបានយ៉ាងសម្រិតសម្រាំង ជាពិសេសតួអង្គនីមួយៗក៏ពូកែសម្ដែងខ្លាំងណាស់ដែរ។
ដោយឡែក បើក្រឡេកមកមើលតារាប្រុស Lee Jung-jae ដែលបានសម្ដែងជាតួអង្គក្នុងរឿងឈ្មោះ Seong Gi-Hun វិញ យើងឃើញថា លោកសម្ដែងជាតួដែលតែងខ្លួនមិនបានស្អាតបាតដូចគេប៉ុន្មាននោះឡើយ ពោលគឺស្ទើរពេញមួយរឿង លោកលេងឈុតឆាករងកម្មឈឺសាច់ស្ទើររាប់ភ្លេច ហើយបើនិយាយពីការស្លៀកពាក់វិញ ក៏ស្លៀកពាក់តែខោអាវរយីករយាកថែមទៀត។
យ៉ាងណាមិញ ជីវិតក្រៅឆាករបស់ Lee Jung-jae មិនដូចនៅក្នុងរឿងនោះឡើយ ព្រោះនៅខាងក្រៅ តារាប្រុសរូបនេះ មានរូបរាងសង្ហា មុខមាត់ស្រស់ថ្លាមានមន្តស្នេហ៍ណាស់ ខណៈមានវ័យ ៤០ឆ្នាំប្លាយទៅហើយ។ ជាពិសេស បើបានឃើញរូបភាពខ្លះ នៅពេលដែល តារាប្រុសរូបនេះដោះអាវទៀតនោះ ពិតជាបង្ហាញពីសាច់ដុំធុំៗ សាច់ដុំក្បាលពោះ ៦កង់ ហ្វេនៗឃើញហើយស្ទើរឈាមច្រមុះផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]