ភ្នំពេញ៖ ក្រុមហ៊ុន HEINEKEN Cambodia កំពុងអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយ “ភាពអាសន្នអាកាសធាតុ” របស់ពិភពលោក តាមរយៈការឧបត្ថម្ភ និងការចូលរួមចំណែកដល់កិច្ចប្រជុំកំពូល ការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២១ (CCCS21) ដែលជាកិច្ចប្រជុំកំពូលលើកដំបូងរបស់កម្ពុជា។
កិច្ចប្រជុំ CCCS21 ដែលមានរយៈពេលមួយថ្ងៃនេះ និងរៀបចំឡើងដោយក្រសួងបរិស្ថាន (MoE) ក្រោមការសហការជាមួយវិទ្យាស្ថាន Mekong Future Institute មានការចូលពីក្រុមអ្នកជំនាញ អ្នកបម្រើការងារក្នុងវិស័យប្រែប្រួលអាកាសធាតុ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនអាជីវកម្មជាច្រើន ដើម្បីបង្ហាញកិច្ចប្រឹងប្រែងរបស់កម្ពុជាឆ្ពោះទៅរកនិរន្តរភាព និងការកាត់បន្ថយផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកស្រី Anne Ollivier នាយកផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន HEINEKEN Cambodia បានធ្វើជាតំណាងរបស់ក្រុមហ៊ុន HEINEKEN Cambodia ដើម្បីលើកឡើងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនផលិតស្រាបៀរមួយនេះ ចំពោះការដោះស្រាយការប្រែប្រួលអាកាសធាតុ។ លោកស្រី Ollivier បានរំលេចគោលនយោបាយរបស់ក្រុមហ៊ុន ព្រមទាំងការវិនិយោគរបស់ក្រុមហ៊ុន លើថាមពលកកើតឡើងវិញផងដែរ។
លោកស្រី Ollivier បានមានប្រសាសន៍ថា៖
គិតត្រឹមឆ្នាំ២០១៣ ក្រុមហ៊ុន HEINEKEN Cambodia បានកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនរបស់ខ្លួនបាន ៥០%។
ក្រុមហ៊ុន HEINEKEN Cambodia បានវិនិយោគទឹកប្រាក់រាប់លានដុល្លារ លើរោងចក្រប្រព្រឹត្តកម្មសំណល់រាវ នៅក្នុងរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុនក្នុងរាជធានីភ្នំពេញ។ ជីវឧស្ម័នដែលបញ្ចេញដោយការដំឡើងរោងចក្រប្រព្រឹត្តកម្មសំណល់រាវនេះ កំពុងត្រូវបានប្រើប្រាស់ធ្វើជាថាមពលកម្តៅក្នុងប្រតិបត្តិការផលិតស្រាបៀររបស់ក្រុមហ៊ុន ដែលជាថាមពលកកើតឡើងវិញមួយ ក្នុងចំណោមថាមពលកកើតឡើងវិញផ្សេងៗទៀត។ ក្រៅពីនេះ ក្រុមហ៊ុនផលិតស្រាបៀរមួយនេះបានរៀបចំការសាងសង់រោងចក្រជីវម៉ាសផងដែរ។
លោកស្រី Ollivier បានបន្តថា៖
កាលពីខែមេសាឆ្នាំមុន ក្រុមហ៊ុនផលិតស្រាបៀរលំដាប់ពិភពលោកមួយនេះ បានបង្ហាញគោលបំណងថ្មីៗនៅអន្តរជាតិ និងក្នុងប្រទេសកម្ពុជា ដើម្បីសម្រេចបានផែនការបញ្ចេញឧស្ម័នកាបូនសូន្យ នៅក្នុងផលិតកម្មផ្ទាល់របស់ខ្លួន នៅត្រឹមឆ្នាំ២០៣០។
ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយក្រុមហ៊ុនផ្គត់ផ្គង់នានា ក្រុមហ៊ុន HEINEKEN មានបំណងកាត់បន្ថយការបញ្ចេញកាបូនឱ្យបាន ៣០% នៅត្រឹមឆ្នាំ២០៣០ នៅទូទាំងចង្វាក់តម្លៃទាំងមូល (value chain) របស់ខ្លួនធៀបនឹងឆ្នាំ២០១៨។ នៅឆ្នាំ ២០៤០ ក្រុមហ៊ុនមានបំណងសម្រេចឱ្យបានអព្យាក្រឹត្យភាពកាបូន នៅក្នុងចង្វាក់តម្លៃទាំងស្រុងរបស់ខ្លួន។ ក្រុមហ៊ុនកំពុងចាត់វិធានការផ្អែកលើវិទ្យាសាស្រ្ត តាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគំនិតផ្តួចផ្តើមទិសដៅ ផ្អែកលើវិទ្យាសាស្រ្ត (Science Based Targets) ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តថ្មីរបស់ក្រុមហ៊ុន។
លោកស្រី Ollivier បានបន្ថែមថា៖
ក្រៅពីអព្យាក្រឹត្យភាពកាបូន ក្រុមហ៊ុន HEINEKEN ក៏កំពុងកាត់បន្ថយការប្រើប្រាស់ទឹកសម្រាប់ក្រុមហ៊ុន និងការប្រើប្រាស់ទឹកឡើងវិញផងដែរ។ គោលបំណងរបស់ក្រុមហ៊ុន គឺជំរុញឱ្យមានពិភពលោកមួយប្រកបដោយបរិយាបន្ន ស្មើភាព និងសមធម៌ ខណៈដែលក្រុមហ៊ុនក៏តស៊ូមតិឱ្យពិសារគ្រឿងស្រវឹងក្នុងកម្រិតសមស្រប។ ទាំងនេះគឺជាសរសរស្តម្ភពីរផ្សេងទៀតនៃគោលបំណង “ចូលរួមអភិវឌ្ឍកម្ពុជាដ៏ល្អប្រសើរ” របស់ក្រុមហ៊ុន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]