រាជធានីភ្នំពេញ÷ យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលព័ត៌មានតាមរយៈប្រព័ន្ធតេឡេក្រាម (Telegram) ដោយមានបុគ្គល១រូប គាត់បានផ្ញើសារជាសម្លេងថា
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ កងរាជអាវុធហត្ថ សូមគោរពជម្រាបជូនថា ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន កងរាជអាវុធហត្ថ គោរពច្បាប់ គោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ ជាពិសេសតែងតែមានការត្រួតពិនិត្យរាល់កិច្ចប្រតិបត្តិការ ទទួលយកការផ្ដល់ ព័ត៌មាននានាពីសាធារណជន និងអ្នកព័ត៌មាន ទាំងវិជ្ជមាន និងអវិជ្ជមានដើម្បីធ្វើការកែលម្អ ដកពិសោធន៍ និងដាក់វិន័យទណ្ឌកម្មចំពោះយោធិននៃកងរាជអាវុធហត្ថណា ដែលប្រព្រឹត្តខុសវិន័យ ខុសភារកិច្ច ព្រមទាំងអនុវត្តច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសទៀតផង។
កងរាជអាវុធហត្ថ រងចាំទទួលរាល់ព័ត៌មានរិះគន់ ក្នុងន័យស្ថាបនាជានិច្ច ប្រសិនបើឃើញ យោធិននៃកងរាជអាវុធហត្ថណា ប្រព្រឹត្តមិនសមរម្យ អសីលធម៌ មិនគោរពវិន័យ ឬល្មើសច្បាប់ សូមពិនិត្យស្លាកឈ្មោះ ឬអត្តលេខរបស់យោធិននៃកងរាជអាវុធហត្ថនោះ ដែលនៅខាងស្តាំលើហោបៅ អាវឯកសណ្ឋាន ហើយផ្តល់ព័ត៌មានជាបន្ទាន់ដល់កងរាជអាវុធហត្ថនឹងមានវិធានការចំពោះបុគ្គលនោះ៕
ចង់ជ្រាបកាន់តែច្បាស់សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]