រាជធានីភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី​២៨​ ខែកញ្ញា​ ឆ្នាំ២០២១នេះ បុគ្គលិកពេទ្យសត្វនៃអគ្គនាយកដ្ឋានបសុសត្វ បានចុះទៅយកសំណាកសត្វមាន់ ដែលដាក់លក់​ក្នុងផ្សារបន្លែច្បារអំពៅ ដើម្បីទប់ស្កាត់ជំងឺផ្តាសាយបក្សី។​

​សូមជម្រាបថា នៅ​ព្រឹក​ថ្ងៃទី​២៨​ ខែកញ្ញា​នេះ ​បុគ្គលិក​ពេទ្យសត្វ​ចំនួន​ពីរ​នាក់ ​បាន​ចុះមក​យក​សំណាក​សត្វ​មាន់​ដែល​អាជីវករ បានដាក់លក់​ នៅ​ក្នុង​ផ្សារ​បន្លែ​ច្បារអំពៅ​ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។ នេះបើតាមការឱ្យដឹងរបស់​លោក សាន់ ប៊ុន​ណា ប្រធាន​គណៈកម្មការ​ផ្សារ​បន្លែ​ច្បារអំពៅ​ បាន​ប្រាប់​សារព័ត៍មនាកម្ពុ​ជាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ លោក​ប្រធាន​ផ្សារ​រូបនេះ បាន​លើកឡើង​ថា ​គឺ​បុគ្គលិក​ពេទ្យសត្វ​ បាន​ចុះមក​សំណាក​សត្វ​មាន់ ​ដែល​បងប្អូន​អាជីវករ​ដា​ក់លក់​ក្នុង​ផ្សារ ក្នុង​រយៈពេល​៣០​ថ្ងៃ​ ដើម្បី​យក​សំណាក​ទៅ​ពិនិត្យ ​ក្រែងលោក​កើតមាន​ជំងឺផ្តាសាយបក្សី​។

សូមជម្រាបផងដែរថា គិតចាប់ពី ​ឆ្នាំ​២០២០​រហូត​មក​ឆ្នាំ​២០២១​នេះ​ គឺ​ពុំទាន់មាន​ជំងឺផ្តាសាយបក្សី​កើត​ទៅលើ​សត្វ​មាន់​ នៅក្នុងប្រទេសកម្ពុជានោះទេ ហើយ​បើសិនត្រូវបានរក​ឃើញ​ គឺ​ពេទ្យសត្វ​មិន​អនុញ្ញាត​ឲ្យ​ដាក់​លក់សត្វទាំងនោះ ហើយ​នឹង​អាច​រឹបអូស​យក​ទៅ​កម្ទេច​ចោល​ ព្រោះ​ងាយ​ឆ្លង​ជំងឺ​ទៅ​មនុស្ស៕

ប្រភព៖ KPT

រូបគ្រូពេទ្យយកសំណាកសត្វមាន់
រូបគ្រូពេទ្យយកសំណាកសត្វមាន់
រូបគ្រូពេទ្យយកសំណាកសត្វមាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]