ភ្នំំពេញ៖ នាពេលថ្មីៗនេះ បុគ្គលិកផ្នែកឥណទានម្នាក់ នៃធនាគារ កាថេ យូនៃធីត Cathay United Bank រកឃើញវិជ្ជមាន កូវីដ១៩ ដែលមានទីតាំងស្ថិតនៅផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ជាក់ស្តែង នៅថ្ងៃទី២៨ កញ្ញា ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវិដ១៩បានឱ្យ​ដឹងថា អ្នកជំងឺបានធ្វើការនៅទីតាំងខាងលើ ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រូចទៅធ្វើតេស្ត រកឃើញវិជ្ជមាន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យហេតុនេះ សូមអំពាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើ ក្នុងថ្ងៃដែលអ្នកជំងឺទៅធ្វើការ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន។

ដូច្នេះ ប្រសិនជាបងប្អូនបានមកទីតាំងខាងលើនេះ ហើយលេចចេញរោគសញ្ញាសង្ស័យកូវីដ១៩ សូមអញ្ជើញទៅធ្វើតេស្តសំណាកនៅតាមទីតាំងដែលជិតបំផុត៕

សូមចូលទស្សនារូបភាពខាងក្រោម៖

  ធនាគារ កាថេ យូនៃធីត Cathay United Bank

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]