រាជធានីភ្នំពេញ៖​ នាពេលថ្មីៗនេះ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានឧបត្ថម្ភថវិកា "មូលនិធិសិល្បករចាស់ជរា" ជូនតារាសម្តែង សេង សូណា ដែលបានឆ្លងជំងឺកូវីដ-១៩ និងមានជំងឺប្រចាំកាយជាច្រើនមុខ ដែលកំពុងសម្រាកព្យាបាលនៅវិទ្យាល័យសម្តេចឪ ខេត្តបាត់ដំបង ។

បើតាមការបញ្ជាក់ពីសមាគមន៍ដដែលនេះ បានឱ្យដឹងថា សមាគមន៍បានជួយឧបត្ថម្ភដល់អតីតតារាស៊ិចស៊ី សេង សូណា តាំងពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មកម្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកថា សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជានិច្ចកាល ជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» នូវថវិកាចំនួន ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។

សូមរំលឹកដែរថា នាពេលនេះ នាង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដ នៅវិទ្យា​ល័យ​សម្តេចឪ​ ខេត្តបាត់ដំបង អស់រយៈពេល​២០​ថ្ងៃ​ជាង​មក​ហើយ នៅ​មិន​ទាន់​បាន​ចេញ​មក​ព្យាបាល​នៅ​ខាងក្រៅ​ឡើយ​ ។ នាង​ថា ការ​ឆ្លង​ជំងឺ​កូ​វី​ដ​នេះ នាង​អត់​ដឹង​ថា ពីអ្នកណា និងរបៀបណានោះទេ ពេលនាង​មក​នៅ​បាត់ដំបង​ធ្វើការ​ជា​ភ្នាក់ងារ​លក់​ដី​ឡូ​ត៍​បាន​២​ថ្ងៃ​ ក៏​ឆ្លង​កូ​វី​ដ ខណៈ​នាង​មាន​ជំងឺ​ផ្សេង​ៗ​មុន​នេះ​ដែរ​ ។ តារាដែលកំពុងជួបទុក្ខគួរឱ្យឱ្យអាណិតរូបនេះ បានបង្ហើបឱ្យដឹងថា រូបនាង​ធ្លាក់ខ្លួន​ដល់ថ្នាក់នេះ ដោយសារ​តែ​គេ​បិទផ្លូវ​សិល្បៈ ព្រោះ​ត្រូវ​ខាង​ក្រសួង​វប្បធម៌ ចេញ​បម្រាម ខកខាន​ថត និងការងារសិល្បៈផ្សេងៗទៀត។ នេះបើតាមការរៀបរាប់របស់នាងជាមួយសារព័ត៍មានកោះសន្តិភាព។

ក្នុងនោះ តាមប្រភពដដែលបានបន្តថា​ ដោយសារ​ភាពសិច​ស៊ីជ្រុល និង​មានការព្រមានឱ្យកែខ្លួន សេង សូណា លែងមានគេហៅទៅថតទៀតតែម្តង​។ សូ​ម្បី​ស្ព៉ត ថត​ខារ៉ាអូខេ ឬ​រឿង​ផ្សេង​ៗ គឺ​ស្ងាត់ឈឹងរយៈពេល ២​ឆ្នាំ​ គ្មាន​ចំណូលអ្វី​ក្រៅពី​ចំណាយ​។ តារាស្រីរូបនេះ បាន​សារភាព​ថា នាងមិន​មានផ្ទះ​សម្បែង​ក្នុង​ក្រុងភ្នំពេញ​ទេ ពោល​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​រហូត​មក​។ នាងច្រានចោល ការ​លង់ខ្លួន​ចាញ់បោក​ប្រុស​ឈ្មោល ឬ​លេងល្បែងស៊ីសងនោះឡើយ។

តែនាពេលនេះ នាងពុំមានអ្វីនឹងខ្លួនឡើយ ថែមទាំងមានជំងឺច្រើនមុខ កំពុងរួមរឹតរាងកាយ សេង សូ​ណា​ បានពោលទាំងក្តុកក្តួល អួលដើមក សុំ​ការ​អាណិត​ពី​បងប្អូន​ថា ចង់បាន​ផ្ទះ​ប្រក់ស​ង្ក័​សី តូច​មួយ​៣​ឬ​៤​ម៉ែត្រ បួន​ជ្រុង នៅ​ជ្រក​កុំ​ដើរ​ជួល​គេ​។ សូ​ម្បី​តែ​ម្ចាស់ផ្ទះ​ជួល​ក៏បណ្តេញចេញនាងចេញ​ បើមាន​គេ​អាណិត​ពិតជា​អរគុណ និង​ដឹងគុណ៕

សេង សូណា​ មុនធ្លាក់ខ្លួន
សេង សូណា​ មុនធ្លាក់ខ្លួន
សេង សូណា​ មុនធ្លាក់ខ្លួន
សេង សូណា​ មុនធ្លាក់ខ្លួន
សេង សូណា​ មុនធ្លាក់ខ្លួន
សេង សូណា​ មុនធ្លាក់ខ្លួន
សេង សូណា ក្រោយធ្លាក់ខ្លួន
សេង សូណា ក្រោយធ្លាក់ខ្លួន
សេង សូណា ក្រោយធ្លាក់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]