កម្សាន្ត៖ ជាការពិតណាស់ កញ្ញា គ្រីស ឌីវ៉ា គឺជាអ្នកច្នៃម៉ូត និងជាតារាស្រី ក៏ដូចជា ឌីជេ ដ៏មានសម្រស់ស្រស់ស្អាតបូករួមនឹងទេពកោសល្យមួយរូប ដែលកំពុងតែទទួលបានភាពល្បីល្បាញ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យនិងបណ្តាអ្នកគាំទ្រផ្សេងទៀតជាច្រើនផងដែរ។
ទន្ទឹមនឹងនេះ តារាស្រីរូបនេះមិនត្រឹមតែមានទេពកោសល្យប៉ិនប្រសប់ជាឌីជេនោះទេ តែគេក៏ចាប់អារម្មណ៍ទៅលើការតុបតែងខ្លួនជាមួយនឹងម៉ូដសម្លៀកបំពាក់ដែលតារាស្រីរូបនេះតែងតែស្លៀកបង្ហាញជារឿយៗផងដែរ។ លើសពីនេះទៀត គ្រីស ឌីវ៉ា ក៏ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនជាច្រើន ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតបើទោះបីជានាងមិនមានសក់ដូចគេក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ តារាស្រីរូបនេះបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលថែមទាំងប្លែកភ្នែកជាខ្លាំង ដោយលើកនេះ គ្រីស ឌីវ៉ា បានប្តូរស្ទាយ៍តុបតែងខ្លួនបែបថ្មីជាមួយនឹងការពាក់សក់យ៉ាងវែងអន្លាយ មើលទៅពិតជាស្រស់ស្អាតហើយទាក់ភ្នែកខ្លាំងមែនទែន បើទោះបីវាជាសក់ពាក់ក៏ពិតមែន ប៉ុន្តែវាពិតជាបានលើកសម្រស់តារាស្រីរូបនេះឲ្យមើលទៅដូចជាស្រស់ស្អាតឡើងមួយកម្រិតទៀត៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]