ភ្នំពេញ៖ CamID គឺជាApp ដែលមានមុខងារពិសេសៗដ៏ពេញនិយមបំផុត ដែលអភិវឌ្ឍដោយមិត្តហ្វូនដែលប្រៀបដូចជាលិខិតឆ្លងដែនឌីជីថល សម្រាប់ចូលទៅកាន់វេទិកាឌីជីថលដែលផ្ដល់ការកម្សាន្តដ៏សម្បូរបែប និងសេវាកម្មអនឡាញសំខាន់ៗ ដល់អ្នកប្រើប្រាស់ទូរសព្ទដៃគ្រប់រូប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សCamID App ជាមជ្ឈមណ្ឌលឌីជីថលមួយសម្រាប់អ្នកប្រើប្រាស់គ្រប់រូប- ក្នុងនោះរាប់ទាំងអ្នកប្រើប្រាស់ក្រៅប្រព័ន្ធ- ដែលដាក់បញ្ចូលគ្នានូវគ្រប់មុខងារពិសេសៗពីកម្មវិធីMyMetfone, Mocha App និងCinema Service នៅក្នុងApp នេះតែមួយ។
CamID App មានមុខងារពេញនិយមបំផុតចំនួន៣ដែលផ្ដល់ការកម្សាន្តដល់អ្នកប្រើប្រាស់ជាមួយ នឹងភាពយន្តហ្គេមនិងកម្មវិធីកម្សាន្តដ៏សម្បូរបែបជាច្រើនផ្សេងទៀត និងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចគ្រប់គ្រងការប្រើប្រាស់ទិន្នន័យរបស់ខ្លួនប្រចាំថ្ងៃបានផងដែរ។
លោកញ៉ុងឌិនថនអគ្គនាយករងក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថាCamID App បើកទូលាយដល់អ្នកប្រើប្រាស់ទូរសព្ទដៃគ្រប់ប្រព័ន្ធរួមទាំងប្រព័ន្ធក្រៅពីមិត្តហ្វូនផងដែរ។
លោក ញ៉ុង ឌិនថន មានប្រសាសន៍ដូច្នេះថា
CamID App គឺជាកម្មវិធីដំបូងគេបង្អស់នៅកម្ពុជាដែលផ្ដល់ដល់អ្នកប្រើប្រាស់នូវមាតិកាឌីជីថលដ៏ពេញនិយមបំផុត ដោយគ្មានការរំខានពីការផ្សាយពាណិជ្ជកម្មព្រមទាំងផលប្រយោជន៍ជាច្រើនផ្សេងទៀត។ មុខងារពិសេសនិងពេញនិយមបំផុតមួយចំនួនរួមមានCinema, eSport និងMetfone+ និងមុខងារជាច្រើនទៀត។
Cinema គឺជាមុខងារមើលភាពយន្តដែលងាយស្រួលប្រើបំផុត ដែលអ្នកប្រើប្រាស់អាចមើលភាពយន្តដ៏ច្រើនសម្បូរបែប និងពេញនិយមដែលមានទាំងការបញ្ចូលសំឡេង ឬមានអក្សរបកប្រែជាភាសាខ្មែរ។ កម្មវិធីeSport មិនត្រឹមតែផ្ដល់នូវមាតិកាកីឡាអេឡិកត្រូនិកដ៏សម្បូរបែបប៉ុណ្ណោះនោះទេប៉ុន្តែវាក៏ជាសហគមន៍នៃអ្នកចូលចិត្តនិងស្រឡាញ់កីឡាអេឡិចត្រូនិកផងដែរ។
មុខងារពិសេសមួយទៀតរបស់CamID គឺMetfone+ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់គ្រប់គ្រងព័ត៌មានស៊ីមកាតសមតុល្យទឹកប្រាក់និងប្រវត្តិនៃការកាត់ទឹកប្រាក់នៅក្នុងគណនីរបស់ខ្លួននិងប្រើប្រាស់សេវាឌីជីថលជាច្រើនផ្សេងទៀតដោយសប្បាយរីករាយ។
មិត្តហ្វូនគឺជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានហេដ្ឋារចនា
សម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដោយរួមមានស្ថានីយផ្សាយសេវាជាង១ម៉ឺន១ពាន់ស្ថានីយ មានបណ្ដាញខ្សែកាបអុបទិកជាង២ម៉ឺន៣ពាន់គីឡូម៉ែត្រ ដែលគ្របដណ្ដប់លើគ្រប់តំបន់ទីប្រជុំជននិងផ្ដល់សេវាកម្មដល់ប្រជាជនកម្ពុជាជាង៩លាននាក់។
ស្របពេលជាមួយគ្នានេះដែរ គោលដៅរបស់មិត្តហ្វូននៅក្នុងបណ្ដាឆ្នាំខាងមុខ គឺក្លាយខ្លួនជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលលេខ១ នៅក្នុងប្រទេសកម្ពុជាផងដែរ។ បច្ចុប្បន្នក្រុមហ៊ុន កំពុងផ្ដោតសំខាន់លើការផ្ដល់កម្មវិធីឌីជីថល កាន់តែច្រើនសម្បូរបែបថែមទៀតដូចជាeMoney សម្រាប់សេវាទូទាត់ប្រាក់តាមឌីជីថល,CamID សម្រាប់ការកម្សាន្តដ៏ពេញនិយម,SelfCare, ប្រព័ន្ធSIS សម្រាប់ការគ្រប់គ្រងសាលារៀននិងកម្មវិធីជាច្រើនថែមទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]