កូរ៉េខាងត្បូង៖ យោងតាមព័ត៌មានថ្មីៗនេះបានផ្សាយពី យីហោហាងលក់សម្លៀកបំពាក់របស់ Jessica ម៉ាក Blanc និង Eclare ត្រូវបានគេប្តឹងទាមទារសំណងចំនួន ៦.៨ លានដុល្លារ ក្រោយអ្នកប្រើប្រាស់អ៊ិនធឺណេតកូរ៉េបានប្រមូលផ្តុំគ្នា នៅបណ្តាញសង្គមអនឡាញដ៏ពេញនិយម និយាយអំពីផលិតផលរបស់ម៉ាកសំលៀកបំពាក់ហាងរបស់តារារូបនេះ។

អ្នកប្រើអ៊ិនធឺណេតដែលបង្កើតការបង្ហោះរួមបញ្ចូលទាំងរូបថតនិងតម្លៃនៃផលិតផល​ម៉ាក Blanc និង Eclare។ សម្លៀកបំពាក់ទាំងនេះ ខ្លះមានតម្លៃចាប់ពី ៧៩.០០០ វ៉ុន (~ ៦៦.៥២ ដុល្លារ) សម្រាប់មួកកីឡាបេសប៉លថ្លៃ ៦៥៨.០០០ វ៉ុន (~ ៥៥៤.០៧ ដុល្លារ) សម្រាប់អាវធំថ្លៃ ៤៤០.០០០ វ៉ុន (~ ៣៧០.៤៤ ដុល្លារ) និង សម្រាប់រ៉ូបមួយដុំ ២៨០.០០០ វ៉ុន (~ ២៣៥.៧៧ ដុល្លារ) សម្រាប់អាវមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនិយមលេងអ៊ីនធឺណេតបានបញ្ចេញមតិថា៖

សម្រង់ខមិនអ្នកប្រើប្រាស់អ៊ីនធើណេត

សូមរំលឹកថា ហាងម៉ាក BLANC & ECLARE ត្រូវបានបង្កើតឡើងដោយតារាស្រី Jessica ជាម៉ាកយីហោម៉ូតក្នុងឆ្នាំ ២០១៤ ហើយនាយកប្រតិបត្តិរបស់ក្រុមហ៊ុនគឺមិត្តប្រុសរបស់នាងគឺTyler Kwon។ ទាំងក្រុមហ៊ុននិងតំណាងរបស់ Jessica មិនបានធ្វើអត្ថាធិប្បាយអំពីស្ថានភាពនេះនៅឡើយទេ។ Jessica នៅតែបន្តសកម្មជាមួយការបង្ហាញខ្លួនជាសាធារណៈរបស់នាងទោះយ៉ាងណាថ្មីៗនេះនាងបានលុបចោលព្រឹត្តិការណ៍មួយដែលនាងរំពឹងទុកបំផុតពីអ្នកគាំទ្របរទេសរបស់នាង៕

ប្រភព៖ Allkpop, koreaboo

Jessica
Jessica
Jessica
Jessica
តម្លៃសម្លៀកបំពាក់របស់ហាង Blanc & Eclare

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]